kalib9

ដោយ​រង់ចាំ​នាំ​ខ្លួន ! លោកជំទាវ​ឧកញ៉ា ​អ៊ា​ន សៀវ​ម៉ី យូរ​ពេក ពេលនេះ​សមត្ថកិច្ច​ …​​ (មានវីដេអូ)

លោកជំទាវ​ឧកញ៉ា ​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញកោះហៅ​ចូលមក​បំភ្លឺ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍​ជា​សាធារណៈ​ ញុះញង់​ឲ្យ​មានការ​រើសអើងដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។​

ក្នុងពេលនោះ លោកជំទាវ​ឧកញ៉ា បាន​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​នេះមុន​១​ថ្ងៃ​ទៀតផង គឺ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។ ប៉ុន្តែ​ពេលចេញ​ពី​តុលាការ​វិញ មិនបាន​បកស្រាយ​អ្វី​ទាំងអស់​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន រួច​ក៏​ឡើង​ជិះ​រថយន្ត​ម៉ាក​Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់ ជាមួយនឹង​ការពាក់​ម៉ាស់និង​ពាក់មួក​ឃ្លុំ​បិទ​ជិត ​។​

ដោយឡែកដល់​ថ្ងៃ​ត្រូវ​ឡើង​តុលាការ​ជា​លើក​ទី​២​ដើម្បី​ឆ្លើយបំភ្លឺនោះ បែរជា​មិនឃើញ​វត្តមាន​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ​ចូលខ្លួន​ទៅ​តុលាការ​នោះឡើយ ទើប​សមត្ថកិច្ចដូច​អាជ្ញាធរ បាន​ចុះទៅ​ជុំជិត​នៅមុខ​វិឡារ​ដ៏​ស្កឹមស្កៃ​របស់លោក​ជំទាវ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែម្ដង ។

បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាពបាន​បញ្ជាក់ថា «​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែលជា​ម្ចាស់​វីឡារ​ខាងលើ មានរឿង​បរិហារកេរ្តិ៍ទៅលើ​លោកជំទាវ​មាន​ឥទ្ធិពល​ចំនួន២​រូប ហើយ​ត្រូវបាន​លោកជំទាវ​ទាំង២​រូបនោះ ដាក់ពាក្យ​ប្ដឹង ទៅ

កាន់​នគរបាល​ក្រសួងមហាផ្ទៃ​ ។ រហូតដល់​សំណុំរឿង​ធ្លាក់​ដល់ដៃ​តុលាការទើប​មាន​ដីកាកោះ​អញ្ជើញ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី រូបនេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាច្រើនលើក ប៉ុន្តែ​សាមី​ខ្លួនមិន​ព្រម​ចូល ទើប​ពេលនេះ ឈានដល់​ដីកានាំខ្លួន​តែម្តង​»​ ។​

Loading...

យោងតាម​ការចុះផ្សាយ​ដដែល​នេះ បាន​បញ្ជាក់ថា «​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​តាមឃ្លាំមើល លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តាំងតែ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែលមកម្ល៉េះដោយមាន​ទាំង​មេធាវីដើមបណ្ដឹងក៏​ចុះទៅ​ដែរក្នុង​បំណង​ឃាត់ខ្លួន​ឧកញ៉ា​

រូបនេះ​។ ប៉ុន្តែ​ការឃ្លាំមើល​រហូតដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​កម្លាំង​សម្រេច​ធ្វើការ​ឡោមព័ទ្ធ​វិឡារ​នោះ​តែម្ដង ខណៈនោះ​បាន​ប្រទះឃើញ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស ១​គ្រឿង​បើក​ចេញពី​វិឡារ​នេះ ហើយ​កម្លាំង​បាន​ឃាត់​ដែរប៉ុន្តែ​មិនបាន​រកឃើញ​សាមីខ្លួន ជិះ​ក្នុង​រថយន្ត​នេះឡើយ បន្ទាប់មក​កម្លាំង​បាន​ដោះលែង​រថយន្ត​នោះ​ទៅវិញ» ។

បើតាម​សេចក្ដីរាយការណ៍​បឋម ចេញពី​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថារហូតមកដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ដោយ​ការ​រង់ចាំ​អស់​រយៈពេល​ជា​យូរ​នោះ កម្លាំង​សមត្ថកិច្ចអាជ្ញាធរបាន​ដកចេញ​ពីមុខ​ភូមិគ្រឹះ​លោកជំទាវ​អស់ហើយហើយ​រង់​ចាំ​មើល​ទាំង​អស់គ្នា​តើ​ថា​ស្អែក​លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី នឹងមាន​វាសនា​បែបណា​នោះ​ ៕

Loading...