kalib9

ស្រស់ស្រាយតាំងព្រឹកហ្មង ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ចេញមួយបទទៀតហើយ “រកស៊ីជាមួយយក្ស” ពីរោះប្លែកមែនទែន អមដោយទេសភាពស្អាតទៀត សូម្បីតែហ្វេនៗក៏ភ្ញាក់ដែរដល់ថ្នាក់និយាយថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថាកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា មានឱកាសបានច្រៀងរួមគ្នា ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងបទ “កាត់ឆុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង ដោយ សាក់ ធារិទ ។

គ្រាន់តែស្តាប់ចប់ភ្លាមហ្វេនៗ ចូល comment ព្រាត សរសើរទំាងតារាចម្រៀងទំាងអ្នកនិពន្ធថា មួយបទនេះពិតជាពីរោះប្លែក ជាពិសេស សម្លេងរបស់ ព្រាប សុវត្ថិ និង សីម៉ា ស៊ីគ្នាខ្លាំងណាស់មិនសរសើរពិតជាមិនបានមែន ។

រំលងបានប៉ុន្មានថ្ងៃលុះមកដល់ ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយសម្រាប់ តារាចម្រៀងទាំងពីរក្រោមចំណងជើងថា “ប្រហុក” ហើយក៏ជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Numan ។

នៅមិនទាន់អស់ទេ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “រកស៊ីជាមួយយក្ស” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Numan ។

ស្តាប់ចប់ភ្លាមអ្នកគាំទ្រយ៉ាងច្រើន បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់លាន់មាត់ ថា ៖ ទេសភាពស្អាត អមជាមួយបទពីរោះផ្តោះផ្តង រវាងកំពូលតារាចម្រៀងតន់ចាន់សីម៉ា នឹង ព្រាប សុវត្ថិ កាន់តែរស់រវើក ពីរោះប្លែកម៉្លេះទេ ស្តាប់តែភ្លេង

Loading...

ដំបូង ក៏ដឹងថាពីរោះដែរពូ ព្រាប សុវត្ថិ រាំឡួយណាស់ មិនចាញ់អ្នករាំស្រីទេអេមមែនទែនហ្មងបទពីរោះប្លែកអារម្មណ៍ណាស់។

តោះកុំឲ្យខាតពេលយូរ សូមទស្សនានិងស្តាប់បទនេះទំាងអស់គ្នា ៖

Loading...