kalib9

ទីបំផុតចាប់បាន ! ជនដៃដល់ ដែលបានកាប់យុវសិស្សម្នាក់ស្លាប់ហើយមូលហេតុដែល កាប់គឺដោយសារតែ…

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានអំពើឃាត កម្មមួយ បានកើតឡើងដោយយុវជនម្នាក់ ឈ្មោះ សៅ ពិសិដ្ឋ អាយុ២០ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាសុីម បឹងកេងកង ត្រូវ

បានក្រុមក្មេងស្ទាវមួយក្រុមមានគ្នាចំនួន ៩នាក់បានកាប់ បណ្ដាលឲ្យទទួលរងរបួសធ្ងន់ ហើយក៏បានស្លា.ប់ បាត់បង់ជីវិត នៅមុនពេលបញ្ចូនមកកាន់មន្ទីរពេទ្យ កាល់ម៉ែត្រ ។ ហេតុការណ៍មួយនេះដែរ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យ៉ាងណាមិញនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១នេះ ជនសង្ស័យ ចំនួន ០៧នាក់ក្នុងចំណោមបក្ខពួក០៩នាក់ (២នាក់ទៀត កំពុងរត់គេចខ្លួន) ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានជាបន្តបន្ទាប់ហើយក្រោយពីបានធ្វើសកម្មភាព

ពាក់ព័ន្ធទៅនឹងករណីឃាតកម្មកាប់សម្លាប់ទៅលើ យុវជនខាងលើ ។ជនសង្ស័យទាំង០៧នាក់មានឈ្មោះ៖ ទី១​ ឈ្មោះ ហម​ ណារ័ក្ស ហៅ អាគោ អាយុ២០ឆ្នាំ ជា ជនដៃដល់ជាអ្នកយកដាវកាប់ទី២ ឈ្មោះ​ ហុក សំណាង​ ហៅ

ប៊ឹត​ អាយុ១៦ឆ្នាំ ជាសិស្ស ទី៣ ឈ្មោះ​ ដួង​ ចំរេីន​ ហៅ វីត​ អាយុ១៦ឆ្នាំ ជាសិស្ស ទី៤ ឈ្មោះ​ ឆៃ​ អៀងឡេង​ ហៅ ឆ្នាំង អាយុ២០ឆ្នាំ មុខរបរ អ្នករត់តុ ទី៥ ឈ្មោះ​ ស្រៀន​ គឹមឡុង​ អាយុ១៨ឆ្នាំ ជាសិស្ស ទី៦ ឈ្មោះ​ ផា​ តុងហេង​ អាយុ១៧ឆ្នាំ នៅផ្ទះ

ទី៧ ឈ្មោះ​ ទិត្យ​ ឆានុត​ អាយុ២២ឆ្នាំ មុខរបរជា ជាងបៀកថ្នាំ ទី៨ ឈ្មោះ​ ហេង​ ធារា​ ហៅ ឡា ភេទប្រុស អាយុ២០ឆ្នាំ (កំពុងគេចខ្លួន) និងជនសង្ស័យទី ៩ ឈ្មោះ​ ហេង​ អាយុ ប្រហែល១៧ឆ្នាំ (កំពុងគេចខ្លួន)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យទាំង០៩នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅលើសួនច្បារតាមបណ្ដោយផ្លូវជាតិលេខ៦ ខណៈពេលផឹកស៊ី អស់រយៈពេលជាច្រើន

ម៉ោងក៏បានប្រទះឃើញ ជនរងគ្រោះមានគ្នាជាង១០នាក់ បានជិះម៉ូតូកាត់មុខខ្លួនភ្លាមនោះក្រុមជនសង្ស័យ បានជិះម៉ូតូដេញតាមពីក្រោយ តាមទាន់ហើយទាញ ដាវកាប់សំដៅទៅលើ ជនរងគ្រោះ ឈ្មោះ សៅ ពិសិដ្ឋ ចំក្បាលនិងយក ដុំថ្ម

Loading...

គប់ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងររួចនាំគ្នាជិះគេចខ្លួនបាត់អស់” ។ ជាមួយគ្នានេះបើតាមរយៈចម្លើយសារភាព របស់ជនដៃដល់ ឈ្មោះ ហន ណារ័ក្ស បានសារ ភាពថា៖ ខ្លួនពិតជាបានកាប់ទៅលើ ជនរងគ្រោះ ឈ្មោះ សៅ ពិសិដ្ឋ បណ្តាលអោយ ស្លាប់ពិតប្រាកដមែនដោយសារ ការយល់ច្រឡំថាជាក្រុមដែលកាប់ខ្លួនកាលពីថ្ងៃមុន ។

សូមជម្រាបផងដែរថា បើតាមរយៈវីដេអូមួយដែលបង្ហោះឡើង ដោយគណនីហ្វេសប៊ុកឈ្មោះ សៅ រាវិត ដែលត្រូវជាឪពុកបង្កើតនៃ សព បានបង្ហាញអំពីទិដ្ឋភាពមួយដែលប្អូនប្រុស សៅ ពិសិដ្ឋ បានចូលមកសណ្ឋិត ក្នុងរូបកាយប្អូនស្រីរបស់ខ្លួនហើយបានស្រែក

ទ្រហោយំរៀបរាប់ថា ខ្លួនកំពុងតែជិះម៉ូតូសុខៗស្រាប់តែមានគេមក កាប់ខ្លួនតែម្ដងហើយខ្លួនក៏មិនបានស្គាល់ជនដែលបានកាប់ខ្លួននោះដែរ។ ក្រោយស្ដាប់រួចហើយក្រុមគ្រួសាររបស់ប្អូនប្រុស សៅ ពិសិដ្ឋ ដែលបានអញ្ចើញមកចូលរួមក្នុងពិធីបុណ្យសពបាននាំគ្នាស្រែកទ្រហោយំ ព្រោះតែអាណិត (កូនក្មួយ) ជាពន់ពេកមិនគួរណាជួបរឿងអកុសលបែបនេះសោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...