kalib9

មេល្អ ! អីយ៉ា កំពុងធ្វើការសុខៗស្រាប់តែកូនចៅយកនំខួបកំណើតមក Surprise ដល់ក្នុងបន្ទប់រំភើបចិត្តពេកចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានជូនលុយឲ្យកូនចៅម្នាក់ៗទទួលបាន… (មានវីដេអូ)

មហាជនជាច្រើន​ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មីនិងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ។

អ្នកឧកញ៉ាមិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌របស់លោក ដែលបានចូលរួមសំណែកជាថវិកាជាហូរហែមិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម ។

ចំណែកនៅមុននេះបន្តិចនាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញក្រុមការងាររបស់ អ្នកឧកញ៉ា បានយកនំខួបកំណើតមក surprise លោក ដល់ក្នុងបន្ទប់ការងារមើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយ និងស្និតស្នាលបំផុតរវាងថៅកែនិងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យកូនចៅ ម្នាក់ ១០០ ដុល្លារវិញ ។

Loading...

ដោយក្តីរំភើបចិត្តពេក អ្នកឧកញ៉ា ប្រាប់ប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ok វេចនំយកទៅវិញ ហើយចែកឲ្យម្នាក់ ១០០” ។

ឮពាក្យបែបនេះភ្លាមធ្វើឲ្យ កូនចៅរបស់ អ្នកឧកញ៉ា អរសប្បាយស្រែកហោរគ្រប់ៗគ្នាដែលមានចៅកែចិត្តល្អបែបនេះសូម្បីតែអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូល​ comment បែបនេះដែរថា ៖

មេចេះគិតដល់កូនចៅបែបនេះ១ជីវិតរកស៊ីមិនថយឡើយ wish boss good luck, គោរពជូនពរ Boss សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ហេងហេងនិងទទួលបានជោគជ័យគ្រប់ភារកិច្ចកាន់តែរីកចំរើនទៅមុខជារៀងរហូត ។

តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Loading...