kalib9

អ្នករើសបានដឹងតែក្លាយជាអ្នកមាន ! ធ្លាក់ដុំមាសនិងពេជ្រចេញពីយន្តហោះទម្ងន់១០តោនដែលមានតម្លៃមហាសាល…(វីដេអូ)

(ប្រទេសសរុស្ស៊ី)៖ កកាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្កឲ្យមានការភ្ញា ក់ផ្អើ លយ៉ាងខខ្លាំង ក្រោយចេញហោះហើរមិនទាន់ទាំងបានប៉ុន្មានផងស្រាប់តែក្អួតធ្លាក់ដុំលោហៈ មាស ពេជ្រ ដ៏មានតម្លៃជាច្រើន ទម្ងន់១០តោន ពីលើ

អាកាសបាចសាចដូចទឹកភ្លៀងក្រាលពេញដី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Yakutsk ប្រទេសរុស្ស៊ី ។ បើយោងតាមប្រភពសារព័ត៌មានបានរាយការន៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ យន្តហោះដឹកជញ្ជូនប្រភេទ AN-12 របស់ក្រុមហ៊ុន Nimbus Airlines

នេះ បានជួបបញ្ហាក្នុងអំឡុងពេលហោះហើរ គ្រាចាកចេញពីព្រលានយន្តហោះក្នុងទីក្រុង Yakutsk ឆ្ពោះទៅកាន់ទីក្រុង Krasnoyarsk ដោយសារតែ ច្រកទ្វារមួយរបស់យន្តហោះ ត្រូវបានរបូតបាក់បណ្តាលឲ្យជ្រុះខ្ចាត់ខ្ចាយ ដុំមាស ពេជ្រ យ៉ាងច្រើនសន្ធឹកសន្ទាប់ បើគិតជាទឹកប្រាក់ជាង ៣៦៩លានដុល្លារអាមេរិកឯណោះ ។ ប្រភពដដែលបន្តថាក្រោយកើតហេតុយន្តហោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ត្រូវបាន

បង្ខំចិត្តចុះចតវិញភ្លាមៗស្ថិតនៅក្នុងតំបន់ Magan ដែលមានចម្ងាយប្រហែល ២៦គីឡូម៉ែត្រ ពីព្រលានយន្តនោះភាគខាងជើងនៃទីក្រុង Yakutsk ។

ពុំមាននរណាម្នាក់បានរងគ្រោះ ឬរងរបួសនៅក្នុងឧបទ្វវហេតុខាងលើនេះឡើយ។ ប៉ូលិសក្នុងតំបន់ក៏បានធ្វើការហ៊ុមព័ទ្ធ នៅទីតាំងតំបន់កើហេតុ (បិទផ្លូវ) ដើម្បីចេញប្រតិបត្តិការស្វែងរក របស់ដ៏មានតម្លៃទាំងអស់នោះដែលបានបាត់បង់ ។ មានតែក្រុមភ្នាក់ងាររុករក

Loading...

(Secret Services) ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់កើតហេតុ។ គេមិនទាន់ដឹងច្បាស់ទេថា ឧបទ្វវហេតុមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាប៉ុនប៉ង ឬដោយចេតនានោះទេ ខណៈខាងមន្រ្តីប៉ូលិសជំនាញក៏កំពុងតែបន្តធ្វើការស៊ើបអង្កេត។ ប៉ុន្តែក្នុងនោះ គេក៏បានធ្វើការឃាត់ខ្លួន ក្រុមវិស្វករបច្ចេទេសនៅឯអាកាសយានដ្ឋាន

ដែលជាអ្នករៀបចំសម្រាប់ការហោះហើរមួយនេះដើម្បីធ្វើការសាកសួរបន្ថែមផងដែរ។គួរឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោហៈធាតុដុំមាសពេជ្រ ដ៏មានតម្លៃទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែ Chukota Mining and Geological Company ដែលជាក្រុម

កុលសម្ព័ន្ធ (ឬមានភាគហ៊ុន ៧៥ភាគរយ) នៃក្រុមហ៊ុនឯកជន Kinross Gold ប្រទេសកាណាដា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់បន្ថែមថា Yakutsk ត្រូវបានគេស្គាល់ថា គឺជារដ្ឋធានីមួយ នៃ Yakutia ឬ សាធារណៈរដ្ឋ Sasha Republic ដែលជាតំបន់ផលិត (ឬសម្បូរ) ត្បូងពេជ្រដ៏មានតម្លៃ របស់ប្រទេសរុស្ស៊ី ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

Loading...