kalib9

មើលវីដេអូនេះហើយ ! បានដឹងថា ពូម៉ៅ និង ចែដាណា ស្រឡាញ់គ្នាប៉ុណ្ណាដូចគូស្នេហ៍ទើបរៀបការថ្មីៗអ៊ីចឹងដល់ថ្នាក់ ហ្វេនៗ ក៏នាំគ្នានិយាយបែបនេះ ដែរថា…(មានវីដេអូ)

កាលពីម្សិលមិញនេះនាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ពូម៉ៅ) ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានរៀបចំពិធីបុណ្យចំរើនព្រះជន្ម និងបច្ច័យបួនជូនអ្នកមានគុណ ។

ឧកញ៉ា បញ្ញារិទ្ធ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “រៀបចំពិធីបុណ្យចំរើនព្រះជន្ម ជូនអ្នកមានគុណ​។ កូនសូមជូនពរ លោកប៉ា អ្នកម៉ាក់ សុខភាពល្អ​ អាយុវែង ជៀសផុតពីជំងឺទាំងពួង​ ។

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះក្នុងពិធីនេះ គេឃើញ ពូម៉ៅ និងចែដាណា បានឡើងរាំជាមួយគ្នា យ៉ាងស្និតស្នាល និងផ្អែមល្ហែមបំផុត ដូចគូស្វាមីភរិយាទើបរៀបការថ្មីៗអ៊ីចឹង ។

ក្រោយឃើញវីដេអូនេះភ្លាម ហ្វេនៗ ជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ភ្លាមៗ ថា ៖ មើលទៅ គួអោយស្រលាញ់ណាស់ចែ ជូនពរអូនស្រឡាញ់គ្នាដល់ចាស់កោងខ្នង ផ្អែមណាស់ ចែដាណា អ្នករាំទាំងអស់ ឃើញតែពូម៉ៅ ហើយនិងមីងដាណាទេ

ពូម៉ៅឱ​បឡើងស្និ​​ត ពូម៉ៅឥឡូវ ចេះកំប្លែងច្រើនណាស់ មើលហើយសប្បាយចិត្តណាស់ចែ រាំស្អាតៗណាស់ ចែដាណា មានសុភមង្គលណាស់ ខ្ញុំច្រណែនដល់ហើយ អ្នកអត់គូអែមកៀន ពូម៉ៅកូរពេញឆាកហ្មង ចែ

Loading...

ព្រមទំាងនៅមាន comment ជាង១ពាន់ទៀត សុទ្ធតែបង្ហាញក្តីរំភើបសប្បាយរីករាយជំនួសលោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Loading...