kalib9

ម៉្យាងម្នាក់ទេប៉ាកូនគេ ! អីយ៉ា នៅសុខៗ អ្នកនាង ចាន់ កែវនិមល ទំ​លា​យរឿងមួយ ប្រាប់ថា “រឿងពិត នៅក្នុងគ្រួសារខ្ញុំ គឺ ប៉ាតែងអ៊ុតថាមានម្ហូបអីខ្លះ ? ត្រូវចិត្តអត់? ឆ្ងាញ់អត់? បើកូនវិញ…”

ទស្សនិកជនក៏ដូចជាពុកម៉ែ បងប្អូនភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវពិធីការិនីដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ចាន់ កែវនិមល នោះជាមួយពាក្យសំដីដ៏ពូកែវោហា តាមរយៈការលេចមុខក្នុងកម្មវិធីតូចធំជាច្រើន ។

ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញនិងអាជីពជាពិធីការិនីនេះ ទើបធ្វើឲ្យ និមល មានលទ្ធភាព ទិញផ្ទះដ៏ធំមួយ សម្រាប់គ្រួសារ របស់ខ្លួន ហើយក៏ទើបបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនរួចរាល់ហើយកាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ មើលទៅពិតជា

អធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែងរៀបចំយ៉ាងទាក់ទាញ។

បច្ចុប្បន្នពិធីការិនី រូបនេះកំពុងសាងក្តីសុ​ខយ៉ាងខ្លាំងជាមួយ ស្វាមី និងកូនស្រីសំណព្វចិត្ត ព្រមទំាងបង្ហាញពីជីវិតផ្ទាល់ខ្លួនជាញឹកញាប់ តាមបណ្តាញសង្គមហ្វេសប៊ុក ដូចជានាំគ្នាដើរលេងលំហែកាយតាមទីកន្លែងជិតឆ្ងាយជាដើម ។

Loading...

ចំណែកនៅមុននេះបន្តិចនាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ គេឃើញ និមល បានបង្ហោះរូបភាពជាច្រើនសន្លឹក ពេលកំពុងញុំាបា​យពេលល្ងាចជុំគ្នា ថែមទំា​ងទំ​លា​យរឿងមួយដ៏គួរឲ្យចាប់​អារម្មណ៍ថា ៖

“រឿងពិត នៅក្នុងគ្រួសារខ្ញុំ គឺ ប៉ាតែងអ៊ុតថា មានម្ហូបអីខ្លះ? ត្រូវចិត្តអត់? ឆ្ងាញ់អត់? បើកូនវិញ ម្ហូបអី ក៏បាន អោយតែដាក់អោយលឿន”។

ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់ និមល បានចូល comment បែបនេះ ថា ៖ ម៉្យាងម្នាក់ទេ ប៉ាកូនគេ ទេពីកំពូលញុំា ញុំាមិនរើសម្ហូប ស្អាតៗណាស់បងសម្លាញ់ មើលបងថ្លៃវិញ សង្ហាមិនចាញ់តួកុនទេ ខ្ញុំ ម្ហូបអីក៏ញុំាបានដែរ ឲ្យតែបង មល អ្នកចំអិន, ប៉ារើសពេក អោយធ្វើញ៉ាំខ្លួនឯងទៅគ្រួសារីករាយចូលចិត្តបងនិមលណាស់

ដើម្បីជ្រាបបន្ថែមទៀត សូមទស្សនារូបភាពស្អាតៗរបស់គ្រួសារ និមល ខាងក្រោមនេះ ៖

Loading...