kalib9

ឡានរបស់ ! កញ្ញា Rose ត្រូវគេជិះ​ប៉ះទៀតហើយចុងក្រោយ Rose សម្រេចចិត្តធ្វើបែបនេះ នោះគឺ…(មានវីដេអូ)

មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំពិតជាស្គាល់ច្បាស់តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងកាលពីកន្លងទៅទាក់ទងតារាសម្តែងស្រី រូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដោយបង្ហាញកាយវិការ មិនសមរម្យ ។

ទោះជាយ៉ាងណាក៏ដោយចាប់តំាងពីពេលនោះមក រ៉ូស ហាក់មានហាងឆេង និងតម្លៃខ្ពស់ ក្នុងការសម្តែង ដោយតែងតែលេចមុខក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយ ។

រឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ រ៉ូស ឥឡូវមិនដូចពីមុនឡើងដោយគេហៅថតម្តងៗត​ម្លៃខ្លួ​នគឺចាប់ពី 500$ ឡើងទៅ ថតពានិជ្ជកម្ម កន្លះថ្ងៃ 1000$ និងថតស្ពតផ្ទះល្វែង 3000$។ នេះបើយោងតាមការបញ្ជាក់របស់លោក អុឹម ជីវ៉ា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ។

ចំណែកនៅព្រឹកមិញនេះនាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ឡាន Rose ត្រូវបានគេ​ជិះ​ប៉ះទៀតហើយ ។ ក្នុងនោះ Rose បានបង្ហោះវីដេអូមួយហើយភ្ជាប់សារបញ្ជាក់ថា “កូនក្មេងបើករ៉ឺម៉កបុ​កឡា​នrose ហើយrose មិ​នអោ​យសង​លុយទេ rose គ្រាន់តែចង់បានការសុំទោសនិងចេះដឹងកំហុសខ្លួន” ។

Loading...

ក្រោយឃើញបែបនេះអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ អា​ណិត rose ណាស់ មួយរយៈហ្នឹងមានបញ្ហារហូត ធ្វើបុណ្យខ្លះទៅចែ ចិត្តល្អណាស់ សម្បូររឿងដល់ហើយចែ ។ ទោះជាយ៉ាងណាក្តី ក៏មតិភាគច្រើន ស​ម្តែងក្តីពេ​ញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត មិនទាមទារសំណងអ្វីទំាងអស់ ពីប្អូនប្រុសម្នាក់នេះ ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Loading...