ព្រះសីហនុៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានឧប្បត្តិហេតុ បាក់ទ្វារ សាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក) ដែលសាលារៀនមួយនេះ ស្ថិតនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោង ១០ និង៣០នាទី ព្រឹក បណ្តាលឲ្យក្មេងប្រុសម្នាក់ បានរងរបួស ។បើយោងតាមសមត្ថកិច្ចបានប្រាប់ជាបឋមថា មូលហេតុ គឺដោយសារតែក្មេងៗ ឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់ សង្កត់មកលើក្មេងប្រុសម្នាក់ ឈ្មោះ សូ ជិន អាយុ០៥ ឆ្នាំ សិស្សថ្នាក់មតេយ្យ ឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងក្រុម២៤ សង្កាត់លេខ១ ក្រុព្រះសីហនុ។ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ រួចរាល់ហើយ៕