បរទេស៖ អ្នកអាចឃើញវាចេញពីរូបភាពដោយខ្លួនឯងនូវអ្វីដែលមើលទៅដូចជាសត្វយក្សមួយក្បាលត្រូវបានគេប្រទះឃើញនៅក្បែរ Ciudad Va lles ក្នុងរដ្ឋ San Luis Potosi ប្រទេសម៉ិកស៊ិក ។ ស្បែកវាហាក់ព័ទ្ធជុំវិញដោយអ្វីម្យ៉ាងនៅជុំវិញ ហើយភា្លមៗនោះវាក៏ត្រូវបានគេរាយការណ៍ថាជាប្រភេទមនុស្សចម្លែកដ៏ធំយ៉ាងដូច្នេះដែរ ។ រូបភាពដំបូងត្រូវ
បានថតដោយលោកស្រី Antonia ដែលជាអ្នកធ្វើដំណើរថ្មើរជើងចៃដន្យម្នាក់ដែលមិនមានសំណាងគ្រប់គ្រាន់ក្នុងការឃើញវាដោយផ្ទាល់ភ្នែកនោះឡើយព្រោះវាធ្វើឲ្យគាត់ភ័ យយ៉ាងខ្លាំង ។ តាមមើលទៅនាងបានដើរលេងជាមួយក្រុមគ្រួសាររបស់នាងនៅជុំវិញតំបន់ Ciudad Valles ។
នាងបានកំពុងវេចខ្ចប់របស់របរនាងភ្លាមៗដើម្បីចេញពីទីនោះហើយ ប៉ុន្តែមុនពេលនាងមានប្រតិកម្មសត្វនេះស្រាប់តែលេ ចចេញពីកន្លែងណាក៏មិនដឹងនៅចំពោះមុខភ្នែករបស់នាងតែម្តង ។ រឿងនេះបានកើតឡើងនៅប្រហែលម៉ោង ៥:៣០ល្ងាចហើយបើយោង
ទៅតាមនាងនាងមានសំណាងណាស់ដែលអាចរស់រានបានដោយសារតែសត្វនេះអាចស.ម្លាបនាងបានដោយងាយដោយ
គ្រាន់តែចាប់នាងបន្តិចតែប៉ុណ្ណោះ។
យ៉ាងណាមិញ នៅពេលនាងបានរាយការណ៍សត្វនេះទៅអាជ្ញាធរ នាងបានប្រាប់ពួកគេថាវាចាំបាច់ណាស់ជាអ្វីម្យ៉ាងមានមាឌធំនិងស្គមដែលស្រដៀងនឹងរូបរាងដ៏ពេញនិយមដែលរឿងទេវក ថាបង្ហាញពីយក្សយ៉ាងដូច្នេះដែរ ។ នាងបានថតរូបហើយរត់គេចខ្លួនភ្លាមៗជាមួយក្រុមគ្រួសាររបស់នាង ។ នាងបានរាងចាល ហើយមិនចាំបាច់និយាយទេនាងនឹងមិនវិលត្រឡប់ចូលព្រៃរបៀបនេះវិញទៀតនោះ ៕