kalib9

ប្រាសាទធំនៅកោះកេរ ! ក្នុងជំនឿខ្មែរស្ថិតក្នុងភាពអាថកំបាំង ពួកបារាំងបាត់ខ្លួនអស់ច្រើននាក់ព្រោះតែ…(មានវីដេអូ)

ប្រវត្តិសាស្ត្រ ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា​ ប្រាង្គ​ប្រាសាទខ្មែរ​ដែល​ស្ថិតនៅ​ភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ត្រូវបាន​អ្នកស្រុក​ទទួលស្គាល់ថាជា​កន្លែង​ស័ក្តិសិទ្ធិ​អស្ចារ្យ ព្រោះ​នៅទីនោះមាន​បារមី​ដ៏​សែនមាន​មហិទ្ធិឫទ្ធិ ​។ ដោយសារហេតុនោះហើយ ទើបបានជា​ម្តងម្កាល​អ្នកស្រុក​ជិត​ឆ្ងាយ​រមែងតែ​ជួបជុំ​ប្រមូល​ផ្តុំគ្នា​មក​បន់ស្រន់នៅប្រាសាទ​កោះ​

កេរនេះ ។​ ​តាម​ប្រពៃណី​ដែល​ធ្លាប់មាន​ពី​បុរាណ​មក អ្នកស្រុកអ្នក​ភូមិ​ជិត​ឆ្ងាយ​ចាត់ទុកថា កំពូល​ប្រាសាទធំ​នៃ​ក្រុម​ប្រាសាទ​កោះ​កេរ គឺជា​កន្លែង​មហា​ស័ក្តិសិទ្ធិ​អស្ចារ្យ ដោយហេតុថានៅ​ទី​ណោះ​មាន​រូប​សិង្ហ​បួន ឈរ​ទូល​លិង្គ​មួយ​ដ៏​ធំ​មហិមា ធ្វើ​អំពី​លោហៈដែល​សព្វថ្ងៃ​ត្រូវ​

បាត់បង់​ទៅ​។ ម្យ៉ាងវិញទៀត ភាព​ស័ក្តិសិទ្ធិគឺ​បណ្តាលមកពី​នៅក្រោម​លិង្គ​នោះ មាន​រន្ធ​អាថ៌កំបាំង​មួយ​ធំ​ដែល​គេ​អាច​ចុះទៅ​ដល់​បាត​ប្រាសាទ​ ។

សូម​រំ​លឹ​កថាប្រាសាទធំ មាន​រាង​ជា​សាជីដូច​ពីរ៉ាមីត​នៅ​ប្រទេស​អេ​ហ្សី​ប ក៏ប៉ុន្តែ​ភាពខុសគ្នា​គឺ​កោះ​កេរ ជាសំណង់​ស្ថាបត្យកម្ម​ធ្វើ​អំពី​ថ្មភក់ ហើយ​មាន​សណ្ឋាន​ជា​ថ្នាក់ៗ រីឯ​ប្រទេស​អេ​ហ្សី​ប​វិញធ្វើ​អំពី​ឥដ្ឋ​ដុត ​។ ​ម្យ៉ាងវិញទៀត នៅលើ​កំពូល​ប្រាសាទខ្មែរ មាន​លិង្គ​ធំ​មួយ​ទ្រ​ដោយ​នរសិង្ហ​ចំនួន៤​ ។ ប្រាសាទធំ​ដ៏​មានបុណ្យ​បារមី​នេះ មាន​បណ្តោយ ៧០​ម៉ែត្រ ទទឹង ២២,៥៨ និង​កំពស់​

ប្រមាណ​ជា ៣៥​ម៉ែត្រ ហើយ​ស្ថិតនៅ​ចំ​កណ្តាល​កំពែង​មួយ​ដ៏​ធំ​អស្ចារ្យ​ ។ ហើយ​បើ​យោងតាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​ក៏​អាច​ដឹង​ទៀតថា ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ​ស​.​វ​ទី​១០ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ហើយ​ជា​ប្រាសាទ​រាជ​ខុសពី​ប្រាសាទ​ដទៃ​ឯទៀត

ដែលជា​ឧបសម្ព័ន្ធ ដែលមាន​ចំនួន​មិនតិចជាង​៣០នោះទេ ​។ ​ដូច​ពោល​ខាងលើ ប្រាសាទធំ​នេះ ដែល​នៅ​ចំ​កណ្តាល មាន​រន្ធ​ធំ​មួយនោះមានរឿង​ព្រេង​ពាក់ព័ន្ធ​មួយចំនួនគួរ​ឲ្យ​ចាប់អារម្មណ៍ ​។​

ឧទាហរណ៍ ​អ្នកស្រុក​ចាស់ៗ​នៅទីនេះ​បាន​និយាយ​តៗ​គ្នា​ថានា​សម័យ​អាណានិគម​បារាំង មាន​ទា​ហា​នជាច្រើន​នាក់​បាន​ប៉ុនប៉ង​ចុះទៅ​បាត​ប្រាសាទ ដើម្បី​រាវរក​វត្ថុបុរាណនិង​មាស​ពេជ្រ កែវកងដោយ​ចងខ្សែ​នៅ​ចង្កេះ​​នៅពេល​ចុះទៅ​ក្រោម ក៏ប៉ុន្តែ​ជា​អកុសល​មិនបាន​ទៅដល់​ឡើយ​ ។ ពួកគេ​ត្រូវ​បាត់​ខ្លួន​ទាំងអស់ មិន​អស់ចិត្ត​មេទ័ព​បារាំង​បាន​បញ្ជារ​ឲ្យ​រុះរើ​ថ្ម​នៅ​កាំជណ្តើរដើម្បី​ចុះ​

Loading...

ដល់​បាត​ប្រាសាទ​ទៀត ក៏ប៉ុន្តែ​ដូច​លើក​មុនកូនចៅ​របស់គេ​ក៏​នៅតែ​បាត់​ខ្លួន​ទៀត ម្ល៉ោះហើយ​គេ​ក៏​បញ្ឈប់​ស​កម្ម​ភាព​ទៅ​ ។​ ​ការពិតទៅ ពំនោល​ដូច្នេះ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​តែប៉ុណ្ណោះ ដែល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ទេ​ ។ ដោយហេតុថាវា​ជា​ទស្សនៈ​របស់​អ្នកស្រុក​ជុំវិញ​ភាព​ពិសិដ្ឋ​របស់​ប្រាសាទ ដែល​មិនត្រូវ​ប៉ះពាល់មើលងាយមើលថោក​តែប៉ុណ្ណោះដូច​ករណី ផ្នូរ​ស្តេច​ដំរី​

ស ដែល​ស្ថិតនៅ​ខាងក្រោយ​នៃ​ប្រាសាទធំ​ខាងលើនេះ​ជា​សក្ខីភាព​ស្រាប់​ ​។ កុំភ្លេចថាពួក​បារាំង​ដែល​បាន​បញ្ជារ​ទាហាន​ឲ្យ​ចុះទៅ​កាន់​បា ត​ប្រាសាទ តែ​ដោយ​ឥតប្រយោជន៍​នោះគឺជា​លោក​ប៉ាក មុ័​ង​ទី​យេ អ្នកស្រាវជ្រាវ​ខាង​បុរាណវិទ្យា​បារាំង​ម្នាក់​ដ៏​ល្បីល្បាញ ដែល​កាលពី​ឆ្នាំ ១៩៣៣ បាន​អញ្ជើញ​មក​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​នៃ​ប្រជុំប្រាសាទ​នៅ​ទីក្រុង​កោះ​កេរ​ក្នុងសម័យ​អាណានិគម​ ៕

Loading...