kalib9

លោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ »….

សៀមរាប៖ លោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានស្ត្រីជាប្រពន្ធ ប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៏ ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ » កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណះរូប

លោកកំពុងនៅជាមួយស្រីស្នេហ៍ កំពុងរស់នៅក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប បច្ចុប្បន្នលោកត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែក(ស្រីស្នេហ៍)ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ ។

យោងតាមផេកផ្លូវការ GRK SiemReap Page បានផ្សាយឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិតមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំង

ការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណះនោះកំលាំងជំនាញឃើញ

ឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀកចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស–ស្តី្រទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ ។

Loading...

សូមបញ្ជាក់ថាការឈានទៅដល់ការបង្រា្កបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំមុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ) ៕

Loading...