kalib9

ស្ងាត់ៗ ! ចែដាណា និងពូម៉ៅ ដាក់ប៉ុន្មានប៉ុស្តិ៍នេះនៅវាលស្រែ ស្រស់ស្អាតណាស់ថែមប្រាប់ថា “ពាក់សំលៀកបំពាក់ជជុះ មិនប្រេន តែពួកខ្ញុំញុំាអាហាឲ្យលុយគេគ្រប់មិនជំពាក់រឹតតែពិសេសទៅទៀតនោះ គឺ…

លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រីដែលតែងតែជួយអ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូដោយកំលាំងញើសឈាម ។

ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ ថៅកែហាងពេជ្ររូបនេះ និងស្វាមី វិញម្តងក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះបើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹកនិងរវល់ខ្លាំងយ៉ាងណាក៏ដោយក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយតាមទីកន្លែងជិតឆ្ងាយនិងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខនិងរីករាយ ខ្លាំងណាស់ ។

បើទោះបីជាលោកស្រី និង ស្វាមី មានលុយចាយពេញដៃយ៉ាងណាដ៏ដោយក៏លោកស្រី នៅតែប្រើជីវិតយ៉ាងសាមញ្ញដដែលធ្វើឲ្យគ្រប់គ្នា ដែលបានជួបផ្ទាល់ពិតជាមានអារម្មណ៍ស្និតស្នាលដូចគ្រួសារតែមួយអ៊ីចឹង ។

Loading...

ជាក់ស្តែងនៅមុននេះបន្តិចនាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ចែដាណា និងពូម៉ៅ បាននាំគ្នា ថតរូបលេងកម្សាន្ត នៅវាលស្រែមួយកន្លែង មើលទៅក៏មានក្តីសុខជំនួសដែរ ។

ក្នុងនោះលោកស្រី ក៏បានបង្កប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពាក់សំលៀកបំពាក់ជជុះមិនប្រេន តែពួកខ្ញុំញុំាអាហាអោយលុយគេគ្រប់មិនជំពាក់ រឹតតែពិសេសទៅទៀតនោះគឺពួកខ្ញុំមិនបំពាននិងជាន់ឈ្លីអ្នកដ៏ទៃ ពួកខ្ញុំចូលចិត្តរស់នៅលើភាពត្រឹមត្រូវ មិនបំពានអ្នកដ៏ទៃ”។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលពីជីវិតសាមញ្ញរបស់លោកស្រី ខាងក្រោមនេះ ៖

Loading...