kalib9

អីយ៉ា ! ស្ងាត់ៗ តូតា បានអាំងប៉ាវមុនថ្ងៃចូលឆ្នាំចិន ពីស្វាមីបាត់ ដាក់សុទ្ធតែលុយដុល្លារយ៉ាងច្រើនដល់ថ្នាក់រំភើបចិត្តពេកក៏ផ្តាំស្វាមី ប៉ុន្មានម៉ាត់ \ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

ក្រោយរៀបការ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុស រូបនេះ មានឈ្មោះ ប៉ុល បូនីតតូ ដែលបានកើតនៅ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ។

បច្ចុប្បន្ន តូតា និងស្វាមី កំពុងសាងសុភមង្គល ជាមួយកូនប្រុសសំណព្វចិត្ត មើលទៅពិតជាមានក្តីសុខខ្លាំងណាស់ តាមរយៈការបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ ។

Loading...

ចំណែកនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តូតា សប្បាយចិត្តយ៉ាងខ្លាំង ក្រោយទទួលបានអាំវប៉ាវ ដែលមានលុយសុទ្ធតែដុល្លារ ពីស្វាមី របស់ខ្លួន មុនថ្ងៃ ចូលឆ្នាំចិន (Chiness New Year) ។

តារាសម្តែងស្រី រូបនេះ បានប្រាប់បន្ថែមថា “បើកភ្នែកមក ប្តីអោយអាំងប៉ាវ Pol Vibo អោយហើយ អោយហៃណា អត់មានមកធ្វើជាខ្ចីបង់នេះបង់នោះទេ ប្រាប់អោយហើយ”។

Loading...