ហ្វេសប៊ុក ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមហ្វេសប៊ុកយើងពេលនេះកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិដេអូមួយរបស់អ្នកលក់ឡេតាមអនឡាញម្នាក់ដែលមានឈ្មោះថា អាជី លេតដ័រ ហើយនៅក្នុងវិដេអូមួយឃ្លីបនោះដែរគឺត្រូវបានធ្វើឡើងទំនងគ្រាន់តែជាការកម្សាន្ត រឺដើម្បីផ្សព្វផ្សាយផលិតផល ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជននោះគឺត្រង់នៅក្នុងវិដេអូនោះឃើញមានការសម្តែងតាមរឿងទុំទាវពីដើម ប៉ុន្តែអ្វីដែលសម្តែងចេញមកគឺខុសស្រឡះពីក្នុងរឿង ត្រង់ថាការសម្តែងបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ហើយម្យ៉ាងទៀតថែមទាំងបានបំផ្លាញច្បាប់ដេីម រឿង ទុំទាវ ថែមទៀតផង ។
ជាក់ស្តែងក្រោយឃើញបែបនេះភ្លាមស្រាប់តែលោក “ អាចារ្យធំ នគររាជ ” បានបង្ហាញពីអារម្មណ៍ខឹងយ៉ាងខ្លាំងចេញពីក្នុងខ្លួនរបស់លោក ហើយលោកថែមទាំងបាននិយាយឲ្យមហាជនដឹងថា៖ មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។មេីលឃេីញទោសធំៗ៣ ៖
១/ទោសប្រមាថ អក្សរសិល្ប៍ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ)
២/ទោសជាន់ឈ្លី តម្លៃ វប្បធម៌ជាតិ។
៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។
#ដេីម្បីប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ ៕