kalib9

ក្រោយផ្ទុះការរិះគន់ រឿង “ទុំទាវ 2021” ខ្លាំងពេក ពេលនេះ អាជី និង អាម៉ី ចេញមុខសុំទោសហើយដោយនិយាយបែបនេះ ថា…(មានវីដេអូ)

កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងមិត្តភ័ក្តិ មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន ។

ព្រោះតែមានការមិនពេញចិត្តច្រើនពេក នៅទីបំផុត នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ អាជី និង អាម៉ី បានចេញមុខសុំទោសហើយ ដោយភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា ៖

“រឿង ទុំទាវ 2021 បែបកំប្លែង ប្រសិនជាមានកំហុសខុសឆ្គង មេត្តាខន្តី អ​ភ័យទោស ព្រោះវាគ្រាន់តែជាការសម្ដែង អោយបងប្អូនសើច អ្វីដែលសំខាន់ សម្រាប់អ្នកយកវីដេអូរឿងនេះ ចម្លងយកទៅកាត់ ត និយាយស្ដីឌៀលក​ប់ៗមាត់ អញ្ជើញលុបផង រិះគន់ក្រោមខមមិនបាន តែកុំជេរដៀល ហើយចម្លងដោយគ្មានការអនុញាតិ ចូលរិះគន់ ដើម្បីស្ថាបនា មានអ្នកផ្សេងថតលើសៗ ហ្នឹងផង ម៉េចមិនដៀលគេដែរទៅ? ម៉េចចឹង?” ។

អាម៉ី បានបន្ថែមថា “Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផងព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ” ។

Loading...

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Loading...