kalib9

មើលទៅកក់ក្ដៅ និងមានក្ដីសុខណាស់ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់មួយឃ្លានេះ ដោយពោលថា “មិនមែនរីករាយរហូតទេ ពេលខ្លះក៏ទឹកភ្នែកពេលខ្លះក៏…

ប្រិយមិត្តក៏ដូចជា មហាជនទូទៅភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានឧកញ៉ា ឡេង ណាវ៉ាត្រា នោះដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា ។ បច្ចុប្បន្នលោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។

ក្រៅពីមុខជំនួញ ធំៗ ដែលកំពុងរីកចម្រើនគួរឲ្យកត់សំគាល់នេះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរ យ៉ាងខ្លាំងផងដែរ ចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមជាហូរហែ មិនដែលដាច់ឡើង។

ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងល្អមួយ គឺ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។

មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញា​ក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច មានដូចជា នាំគ្នាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយញុំាបាយជុំគ្នាជាដើម ។

Loading...

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយ ភរិយា និងកូន អមដោយសារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាទៀតថា “មិនមែនរីករាយរហូតទេ ពេលខ្លះក៏ទឹកភ្នែក ពេលខ្លះក៏ញញឹម ជីវិតគ្រួសារតែប៉ុណ្ណឹង” ។

ឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ថ្នាក់មានអ្នកខ្លះបានចូល comment បែបនេះទៀតថា ៖ គ្រួសាររីករាយណាស់ ជីវិតគ្រួសារ គឺបែបហ្នឹងហើយ ពិតជាត្រឹមត្រូវណាស់ អ្នកឧកញ៉ា មើលទៅកក់ក្តៅណាស់ មានក្ដីសុខណាស់បងមើលទៅ ក្ដីសុខ ពោពេញទៅដោយស្នាមញញឹម គ្រួសារកក់ក្ដៅ មើលទៅមានក្ដីសុខខ្លាំងណាស់បង សាមញ្ញណាស់បាទ រស់ជាតិជីវិត អ៊ីចឹងហើយបង ពិតជាអ្នកជំនួញវ័យក្មេងមែន ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីការពេញចិត្តយ៉ាងខ្លាំងនូវពាក្យមួយឃ្លា ដ៏សាមញ្ញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ដើម្បីជ្រាប បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Loading...