kalib9

្កក្ដៅៗ ! សពនារីលោតពីលើស្ពានគីហ្សូណា បានផុសអណ្តែតហើយ…

ខេត្តកំពង់ចាម៖​ សពស្ត្រីដែលលោតពីលើស្ពានគីហ្សូណា លិចទៅក្នុងទឹកបាត់កាលពី៣ថ្ងៃមុននោះ បានផុសអណ្តែតក្នុងទន្លេហើយ នៅវេលាព្រឹកម៉ោង៥​​ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ។ មុនពេលកើតហេតុ គេ

ឃើញនារីរងគ្រោះជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិ ហើយបានលោតពីលើស្ពានគីហ្សូណា ចូលក្នុងទន្លេ បាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូ និងអាវពណ៌សមួយ ។ រហូតដល់វេលាព្រឹកម៉ោង៥​​ព្រឹកថ្ងៃទី៩ ខែ

កុម្ភៈ ឆ្នាំ២០២១នេះ ទើបឃើញសពផុសអណ្តែតក្នុងទន្លេ ហើយសមត្ថកិច្ចបានស្រង់មកប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យស្រ្តីរងគ្រោះដាច់ចិត្តមកលោតទឹកនៅស្ពានគីហ្សូណានេះ ដោយសារមានវិបត្តិក្នុងគ្រួសារ តែមិនបានបញ្ជាក់ថាមានវិបតិ្តអ្វីនោះទេ ។

Loading...

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ គេឃើញនារីរងគ្រោះជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិ មកលើស្ពានគីហ្សូណា ។ លុះមកដល់ពាក់កណ្ដាលស្ពាន ក៏ប្រាប់ពូម៉ូតូឌុបឱ្យឈប់។ ពេលពូម៉ូតូឌុបចេញទៅបាត់បានបន្តិច មិនដឹងមូលហេតុ ស្រាប់តែនារីរូបនោះ បានលោតពីលើស្ពានចូលក្នុងទន្លេបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងគ្រួសារបានជួលទូកនេសាទស្វែងរករយៈពេល៣ថ្អៃ គឺចាប់ពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ រហូតមកដល់ល្ងាចថ្ងៃទី៨ ខែកុម្ភៈ នៅតែរកឃើញសាកសពនារីរងគ្រោះ ។ រហូតដល់វេលាព្រឹកម៉ោង៥​​ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទើបប្រទះឃើញសពផុសអណ្តែតឡើង ៕

Loading...