ហ្វេនៗ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។
កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញ
ចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់ ជាមួយកាយវិកាលេងទឹកមុខ របស់ ពិធីការិនីរូបនេះ ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃសែនចូលឆ្នាំចិន សុភ័ក្រ្ត កុសុម៉ា បានយកអាំងប៉ាវ មកជូនប៉ាម៉ាក់ និងបងប្រុស ខណៈកំពុងញុាំបាយថ្ងៃត្រង់ ជុំគ្នា ប៉ាៗ បើកអាំងប៉ាវ មើលឃើញ ៥០០ដុល្លារ ស្រាប់តែ ម៉ាក់ៗ បើកអាំងប៉ាវ មើលម្តង ឃើញលុយរហូតដល់ ទៅ ១០០០ដុល្លារ ឯណោះ ។
កុសុម៉ា បានភ្ជាប់សារខ្លីមួយថា “ប៉ាកុំច្រណែនប្រពន្ធណា ធ្វើម៉េចប្រពន្ធប៉ាចាយច្រើន” ។ ក្រោយឃើញបែបនេះ សូម្បីតែហ្វេនៗ កុសុម៉ា ក៏នាំគ្នានិយាយដែរថា ៖ ប្អូនស្រីដ៏ល្អ ខ្ញុំស្រឡាញ់និងចូលចិត្តអ្នកម៉ាក់របស់បងណាស់ ក្ដីសុខពេញ មិនដឹងកាលណាបានដូចបងទេ គ្រួសាររីករាយ ក្តីសុខណាស់បង ម៉ាក់គួរអោយ
ស្រលាញ់ណាស់ ម៉ាក់សើចអ៊ីចឹង ដូចគ្នាជាមួយ កុសុម៉ា មែនទែន កូនល្អ ប្អូនចិត្តបាន គ្រួសារបង សប្បាយណាស់ សែនស្រលាញ់។
តោះដើម្បីកុំឲ្យខាតពេល សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖