kalib9

អីយ៉ាស្ងាត់ៗ ! ចាន់ កែវនិមល និងស្វាមី នាំកូនស្រី ទៅដល់ កោះរ៉ុង បាត់ មើលទៅទេសភាព ស្រស់ស្អាតណាស់ ថែមទំាងដាក់ប៉ុន្មានម៉ាត់ឡើងអេម ថា…

ទស្សនិកជនមួយចំនួនធំ ច្បាស់ជាស្គាល់អ្នកនាង ចាន់ កែវនិមល ហើយដែលជាពិធីការិនី ដ៏ល្បីមួយរូបមិនត្រឹមតែពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់និងការតុបតែងខ្លួន របស់ពិធីការិនីរូបនេះវិញ គឺមិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ បច្ចុប្បន្ន និមល ស្វាមី និងកូនស្រី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយ ។

ដោយសារតែជោគជ័យខ្លាំងក្នុងអាជីព ជាពិធីការិនីនិងមុខជំនួញ គេឃើញ និមល និងស្វាមី មានលទ្ធភាពអាចទិញផ្ទះដ៏ធំមួយ ហើយក៏បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួននេះ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ រួចហើយ មើលទៅពិតជាអធិកអធមណាស់ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។

បច្ចុប្បន្ន ពិធីការិនី រូបនេះ កំពុងសាងក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

ឆ្លៀតពេលវេលាដ៏មានតម្លៃ និមល និងស្វាមី មិនដែលភ្លេចឡើយក្នុងការនាំកូនស្រីសំណព្វចិត្តរបស់ខ្លួនដើរលំហែកាយ ជាញឹកញាប់ តាមទីកន្លែងជិតឆ្ងាយ ពោរពេញដោយស្នាមញញឹមនិងក្តីសុខខ្លាំងណាស់ ។

Loading...

ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃចូលឆ្នាំចិន និមល និងស្វាមី បាននាំកូនស្រីសំណព្វនៅដល់ កោះរ៉ុងបាត់ថែមទំាងផ្តិតរូបស្អាតៗ មកបង្ហាញហ្វេនៗ របស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខនិងសុភមង្គលខ្លាំងណាស់

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ និមល បានបង្ហោះរូបភាពស្អាតៗ ជាច្រើនសន្លឹកទៀតហើយ ថែមទំាងដាក់ប៉ុន្មានម៉ាត់ ឡើងអេម ថា “អ្នកណាថាចាស់ៗស្វីតមិនបាន? គ្រាន់តែពេលថតម្តងៗ

ត្រូវគេចកូនតិចតើស បើគេចមិនទាន់កូនផាតិចសោះ”។ តោះដើម្បីជ្រាប​ កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Loading...