kalib9

ជំនឿចម្លែក ! ហៅខ្មោ.ចដូនតាឲ្យដើរមកផ្ទះដើម្បីងូតទឹក តុបតែងខ្លួនជាថ្មី…(មានវីដេអូ)

បរទេស៖ ដូចដែលប្រិយមិត្តបានជ្រាបខ្លះៗហើយថាជារៀងរាល់ខែ សីហា ជនជាតិ Toraja ក្នុងតំបន់ Panggala និង Nort Toraja ភាគខាងត្បូងនៃខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ីតែងតែធ្វើពិធីអបិយជំនឿមួយឈ្មោះថា «Mai nene» ដែលពិធីនេះត្រូវបានគេចាត់ទុកជាពិធីដ៏ចម្លែកបំផុតលើពិភពលោកនិងគួរញញើត ។ យ៉ាងណាមិញ «Mai

nene» ជាភាសារឥណ្ឌូនេស៊ី តែមានន័យថា «ពិធីងូតទឹកជូនដូនតា» ដូច្នេះ នៅរៀងរាល់ខែសីហានេះ ជនជាតិ Tora ja ទាំងអស់តែងតែនាំគ្នាគាស់ផ្នូរដូនតាសាច់ញាតិរបស់ខ្លួនដែលបានលាចាកយកទៅផ្ទះរៀងៗខ្លួន ដើម្បីងូតទឹកសម្អាតប្ដូរសម្លៀកបំពាក់ថ្មី និងផ្ដល់ជូននំចំណី បារីប្រតិបត្តិដូចមនុស្សរស់យ៉ាងដូច្នេះដែរ ។

មិនតែប៉ុណ្ណោះ ពួកគេក៏ដង្ហែរដូនតាបុព្វការីបុព្វការិនី ឬសាច់ញាតិរបស់ពួកគេដើរជុំវិញភូមិផងដែរ ។ ជនជាតិ Tora ja មានជំនឿថាទោះជាមនុស្សចែក ឋានហើយយ៉ាងណាក្ដីក៏វិញ្ញាណរបស់ពួកគេតែងតែមកនៅផ្ទះជាមួយមនុស្សរស់ ហើយប្រសិនបើម នុស្សរស់ចេះគោរពប្រតិបត្តិដូនតាបុព្វការីបុព្វ

Loading...

ការិនីឬសាច់ញាតិ ឲ្យបានល្អនោះវិញ្ញាណពួកគាត់នឹងឲ្យពររស់នៅប្រកបដោយសន្តិភាព និងពោពេញទៅដោយទ្រព្យសម្បត្តិ ។ បន្ទាប់ពីពិធីចប់ ក្រុមគ្រួសារ នឹងនាំយកបុព្វការី បុព្វការិនីរបស់ពួកគេទៅបញ្ចុះដូចដើមវិញ ព្រមទាំងប្ដូរមឈូសថ្មីផងដែរ ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូនៅខាងក្រោម៖

from khbillionaire

Loading...