kalib9

បេសកកម្មថ្មីរបស់ NASA ដើម្បីស្វែងរកផូស៊ីលភាវមានជីវិត និងជំរកមនុស្សក្រៅភពនៅភពព្រះអង្គារ…

ពេលវេលាដ៏មមាញឹកមួយជាមួយភពព្រះអង្គារនាពេលនេះ ហើយនៅខែនេះភពក្រហមមួយនេះបានចូលដល់ឆ្នាំថ្មីដែលត្រូវបានគេដឹងថាជាឆ្នាំទី ៣៦ ហើយនៃការរកឃើញភពនេះ។

ចម្ងាយរវាងផែនដី និងភពអង្គារមានការផ្លាស់ប្តូរឥតឈប់ឈរ ដោយសារតែល្បឿនខុសគ្នានៃរង្វិលជុំជុំវិញព្រះអាទិត្យ ដូច្នេះដំណើរការល្អបំផុតសម្រាប់បេសកកម្មគឺកើតមានរៀងរាល់ ២៦ ខែម្ដង។

មនុស្សជាច្រើនបានទន្ទឹងរង់ចាំលទ្ធផលនៃការចុះចតរបស់យានលើភពនេះដោយភាពអត់ធ្មត់ ហើយវាជាយានទំនើបបំផុតដែលត្រូវបានបញ្ជូនទៅចុះចតលើភពអង្គារនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ទោះជាយ៉ាងណាក៏ដោយផ្កាយក្រហមមួយនេះត្រូវបានគេសង្កេតឃើញថា កាន់តែកៀកទៅរកលទ្ធផលដែលផ្ដល់ឲ្យមនុស្សរស់នៅបាន ចាប់តាំងពីការដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦ និងការ

បញ្ជូនយានទៅគន្លងភពនេះជាបន្តបន្ទាប់ដោយឧបករណ៍មួយនេះមានឈ្មោះថា ប្រព័ន្ធពណ៌ និងស្ត្រេសស្ត្រូអេស (CaSSIS)។

កាមេរ៉ារបស់ NASA កំពុងធ្វើដំណើរជាមួយទីភ្នាក់ងារអវកាស ESA ហើយក៏កំពុងធ្វើការសិក្សាអំពីមេតាន និងឧស្ម័នដ៏កម្រផ្សេងទៀតនៅក្នុងបរិយាកាសនៃភព ។

គោលដៅបច្ចេកទេសរបស់ CaSSIS គឺដើម្បីរកមើលទីតាំងចុះចតដែលមានសក្តានុពលសម្រាប់បេសកកម្មនាពេលអនាគតផងដែរ បេសកកម្មមួយទៀតគឺអេសាអេសអេម (Esa’s Exomars)គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ។ ទោះយ៉ាងណាក៏ដោយវា

គ្រាន់តែជាផ្នែកមួយនៃសកម្មភាពវិទ្យាសាស្ត្រដើម្បីធ្វើការសង្កេតមើលរករ៉ែជាច្រើនប្រភេទ និងផូស៊ីសមនុស្សភពផ្កាយនៅក្នុងអន្លង់ អណ្ដូងថ្ម និងនៅតាមលក្ខណៈទីតាំងភូមិសាស្ត្រដទៃទៀតនៅលើភព ។

រូបភាពដែលត្រូវបានចុះផ្សាយនៅលើបណ្តាញសង្គម Instagram ក៏បង្ហាញពីស្រទាប់សាយសត្វ និងព្យុះធូលីផងដែរ។

គួរបញ្ជាក់ថា ក្រហូងនៃភពអង្គារកាលពីជាង ៣.៥ កោដិឆ្នាំមុន មានទន្លេហូរពាសពេញគែមនៃរណ្តៅភ្នំដែលមានទទឹង ២៨ ម៉ាយល៍ដោយធ្វើអោយវាពេញព្រៀបទៅដោយទឹក វាអាចមានទំហំប៉ុនបឹងតាហូ។ ទឹកទន្លេប្រហែលជាអាចហូរនាំយកដីឥដ្ឋ និងរ៉ែចូលទៅក្នុងបឹង Jezero ហើយប្រសិនបើអតិសុខុមប្រាណអាចរស់នៅក្នុងទឹកនេះបាន។ នោះមានន័យថាសព្វថ្ងៃនេះអាចមានថ្មផូស៊ីលប្លែកៗគ្នាដែលគេហៅថា stromatolites នៅបាតបឹងតាមបណ្តោយអ្វីដែលគេសន្និដ្ឋានថាអាចជាឆ្នេរសមុទ្រ ឬជាតំបន់ដីសណ្ដទន្លេស្ងួត ។

Loading...

Jezero Crater ក្លាយជាកន្លែងល្អបំផុតមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដើម្បីស្វែងរកភស្តុតាងនៃជីវិតពួកមនុស្សភពផ្កាយ។ នៅលើដីចាស់បំផុតនេះគឺមាន stromatolites ដែលវាមានអាយុ ៣.៥ ពាន់លានឆ្នាំ វាត្រូវបានគេរកឃើញនៅគែមបឹងរាក់បុរាណមួយនេះ ហើយ Perseverance នឹងស្វែងរកវត្ថុផ្សេងៗទៀតនៅលើភពព្រះអង្គារ ។

ការសើបអង្កេតតាមបណ្តោយឆ្នេរកាបូណាតនៃបឹង Jezero នឹងធ្វើដោយការស្កេនរក stromatolites ។

បេសកកម្មចម្បងរបស់យានដើម្បីស្វែងរកសញ្ញានៃភាវៈមានជីវិតរយៈពេលពេញមួយឆ្នាំនៅលើដែនព្រះអង្គានេះ (ស្មើរនឹងពីរឆ្នាំផែនដី) ។ ប្រសិនបើរ៉ូបូតនៅតែដំណើរការរហូតចប់បេសកកម្មនេះ យាននឹងអាចឡើងដល់កំពស់ ១,៦០០ ហ្វីតនៃរណ្ដៅ។ បឹង Jezero Crater អាចត្រូវបានបង្កើតឡើងដោយវត្ថុមួយបុកប៉ះវា (ប្រហែលជាអាចម៍ផ្កាយបានបុកជាមួយភពព្រះអង្គារ)។ ឧប្បត្តិហេតុនេះបានធ្វើឲ្យយើងអាចមើលឃើញស្រទាប់ថ្មដែលនៅកប់ជ្រៅក្នុងសំបកផែនដីនៃភពនេះ។

ដូច្នេះយានដែលចុះចតនេះនឹងធ្វើដំណើរតាមជួរក្រហូង ក្នុងគោលបំណងសិក្សាស្រទាប់របស់វាដើម្បីស្វែងយល់បន្ថែមអំពីភូគព្ភសាស្ដ្រ។

យើងសង្ឃឹមថា ការសិក្សានេះនឹងបានសម្រេចដើម្បីឲ្យដឹងកាន់តែច្បាស់ថា ភពអង្គារអាចឲ្យមនុស្សរស់នៅបាន និងធ្លាប់មានភាវៈមានជីវិតរស់នៅពិតឬទេ៕ ប្រភពពី៖ Yahoo

from sakkarach

Loading...