kalib9

ថា​មែនៗ​! តារាចម្រៀង ចេ​ន និង ហ៊ិ​ន ចាន់នី​រ័ត្ន បង្ហោះ​រូប​ស្វី​តៗ​ជាមួយគ្នា ថែមទាំង​ប្រាប់ថា​…

នេះ​ជា​រឿង​ចាប់អារម្មណ៍ សម្រាប់​អ្នកគាំទ្រ ខណៈ​កន្លងមក តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​ហ៊ិ​ន ចាន់នី​រ័ត្ន មិន​ធ្លាប់​ត្រូវបាន​គេ​ដឹងថា មាន​គូស្នេហ៍ ឬ​ថតរូប​កៀកកើយ​ជាមួយ​អ្នកណា​ជា​សាធារណៈ​នោះឡើយ តែ​ពេលនេះ​បែរជា​ផ្ទុយស្រឡះ​ពី​ពេលមុនៗ ។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅនេះ តារា​សម្ដែង​ហ៊ិ​ន ចាន់នី​រ័ត្ន បាន​បង្ហោះ​រូបថត​ខ្លួន​មួយ​សន្លឹក ហើយ​សរសេរ​Capiton​យ៉ាងខ្លី​ថា «​ខ្សឹប ខ្សឹប ក៏​ឈឺ​»​។ ដោយ​ឃើញបែបនេះ តារាចម្រៀង​Original Song លោក​ចេ​ន កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ បាន​ចែករំលែក​សារ​នេះ ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​និយាយថា «​សុំទោស​ដែល​ធ្វើអោយ​ឈឺ​»​។​

លុះ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ចេ​ន បាន​បង្ហោះ​រូបថត​ជាមួយ​តារា​សម្ដែង​ហ៊ិ​ន ចាន់នី​រ័ត្ន ហើយ​ដាក់​Caption​យ៉ាងខ្លី​ថា «​នៅក្បែរ​ឆ្នេរ​មាន​ដើម​ដូង​តែ​នៅក្បែរ​បេះដូង​គឺមាន​…»​។ ហ៊ិ​ន ចាន់នី​រ័ត្ន ក៏បាន​ចែករំលែក​សារ និង​រូបភាព​នេះ ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ នៅ​ថ្ងៃ​ដដែល​នោះ ប៉ុន្តែ​ពុំបាន​និយាយ​អ្វី​ទាំងអស់​។​

ក្រោយមក នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ហ៊ិ​ន ចាន់នី​រ័ត្ន ក៏បាន​បង្ហោះ​រូប​កៀកកើយ​ជាមួយ​លោក​ចេ​ន ជាច្រើន​សន្លឹក​នៅឯ​ឆ្នេរសមុទ្រ ហើយ​បង្ហោះ​សារ​យ៉ាងខ្លី​ថា «​អរគុណ​ឲ្យ​ខ្ចី​ស្មា​»​។​

ចំពោះ​ការ​បង្ហោះ​របស់​ពួកគេ​ទាំង​២ សុទ្ធតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងណាស់​ពី​សំណាក់​អ្នកគាំទ្រ ដោយ​ការ​បង្ហោះ​របស់លោក​ចេ​ន​ថត​ជាមួយ​ហ៊ិ​ន ចាន់នី​រ័ត្ន មាន​អ្នក​ចុច​React​ជា​មេដៃ បេះដូង ជាដើម​រហូតដល់​៥​ម៉ឺន​ បញ្ចេញមតិ​ជិត​៧​ពាន់ និង​ចែករំលែក​បន្ត​ជាង​៦​ពាន់ គិត​ត្រឹម​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​។​

Loading...

ដោយឡែក​ការ​បង្ហោះ​របស់​ហ៊ិ​ន ចាន់នី​រ័ត្ន កៀកកើយ​ជាមួយ​ចេ​ន វិញ មាន​អ្នក​React​ជា​មេដៃ បេះដូង ជាដើម​រហូតដល់​ជិត​៥​ម៉ឺន​, បញ្ចេញមតិ​៥​ពាន់ និង​ចែករំលែក​បន្ត​ជិត​៩​ពាន់ ក្រោយ​ការ​បង្ហោះ​ត្រឹម​រយៈពេល​៧​ម៉ោង​ប៉ុណ្ណោះ គិត​ត្រឹម​យប់​ថ្ងៃ​ដដែល​នោះ។

យើង​មិនដឹង​ថា នេះ​ជា​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​នោះ​ទេ ប៉ុន្តែ​អ្នកគាំទ្រ​មួយចំនួន ពិសេស​បុរសៗ​ហាក់ដូចជា​គិតថា ជា​ទំនាក់ទំនង​ស្នេហា ​ក៏​បង្ហោះ​សារ​បង្ហាញ​ការ​ខូចចិត្ត​ជាច្រើន ក្នុង​នោះ ពួកគេ​លើក​ឡើង​ថា «​យ៉ាងណា​ក៏​មិន​អាច​ទៅរួច ទោះជា​

ខំ​លួច​ស្នេហ៍ ដឹង​ដែរ​ថា​រូប​អូន​មាន​គេ តែ​ចិត្ត​នេះ​នៅ​ខំប្រឹង​… ការ​ខូចចិត្ត​មិន​អាច​ដឹង​មុន បើ​ដឹង​មុន​ថា​ត្រូវ​ខូចចិត្ត​…​បង​សុំ​មិន​ស្គាល់​វរមិត្រ ឲ្យ​មក​ធ្វើបាប​ចិត្ត​បង​បែបនេះ​, អូន​ចោល​បង​មុខ​ដូច​ឆ្កែ ហើយ​ទៅ​ស្នេហ៍​គេ​មុខ​ដូច​បង​ពាក់​មី​តែ​ណ្ហើយចុះ​ឲ្យ​តែ​អូន​បាន​សុខ អា​ឆ្កែ​ម្នាក់​នេះ​រីករាយ​ពី​ចម្ងាយ​»​។​

«​ខ្ញុំ​អាណិត​បង​ឈុន​ណាស់​, ការ​ខូចចិត្ត​មិន​អាច​ដឹង​មុន​មែន​បង​ចេ​ន​, ព្រោះតែ​ពាក្យ​ថា​ស្រលាញ់​ទើប​បង្ខំ​អោយ​បង​ទៅជា​បែបនេះ *​ពាក្យ​ថា​សង្សារ​ចាស់​, តាំងចិត្ត​អោយ​ស្ងប់​កុំ​ឡ ប់​ដូច​អ្នក​ Crush គេ​ម្នាក់ឯង​……, មិនបាច់​មក​ឌឺ​ខ្ញុំ​ឈឺ​ស្រាប់​ហើយ​, ដូច​ការសង្ស័យ​មែន​បង​មាន​គេ​ទើប​បង​ប្លែក, ចង់ដឹងថា​ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេលណា​, បើ​ដឹង​មាន​ថ្ងៃនេះ​អូន​មិន​ចង់​ស្គា​ល់​បង​ឡើយ​»៕​

Loading...