kalib9

សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តុបតែងខ្លួនខោ ខៅប៊ូយ វ៉ែនតាខ្មៅ ស្អាតប្លែក….(មានរូបភាពច្រើន)

ខេត្តសៀមរាប ៖ ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គម ប្រាកដជាស្គាល់ច្បាស់ហើយ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះបីមានអាយុមិនតិចក្តី តែក្មេងៗ

សុំខ្មាស់ ពីសម្រស់មិនចេះប្រែប្រួលរបស់ ឧត្តមភរិយារបស់ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នោះ។ ជាក់ស្តែងនេះបើយោងតាមប្រភពទំព័រហ្វេសប៊ុករបស់ លោកជំទាវ ទាង អេង ទៀ សីហា ជាភរិយា លោកឯកឧត្តម ទៀ សីហា ជាអភិបាលនៃ

Loading...

គណៈអភិបាលខេត្តសៀមរាប បានបង្ហោះសារខ្លី ពីកិច្ចការលើកទឹកចិត្តរបស់សម្តេចក្នុង ការគាំទ្រផលិតផលសិប្បកម្មក្នុងស្រុក ជាពិសេសបានបង្ហាញក្តីរំភើបឥតឧបមា ពេលឃើញសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាន់កាបូបធ្វើពីកំប្លោកបែបនេះ ងាកទៅមើលពីសម្រស់របស់ សម្តេចប៊ុន រ៉ានី វិញ

ជឿជាក់ថា សឹងតែមិនជឿភ្នែកខ្លួន ព្រោះសម្តេចបានតុបតែងខ្លួន បែបយុវវ័យដោយមានស្លៀកខោខៅប៊ូយ ជាហេតុធ្វើឲ្យសម្តេចមានអាយុកាន់តែស្តើង មិនត្រឹមតែប៉ុណ្ណោះ ថែមវ៉ែនតាខ្មៅនិង កាបូបកំប្លោកទៀតនោះ សម្តេចប៊ុន រ៉ានីពិតជាស្រស់ស្អាតខ្លាំងណាស់៕

Loading...