kalib9

សូមប្រយ័ត្ន ! ស្ថានទូតចិន នៅកម្ពុជា ប្រកាសថា ជនជាតិចិនមួយចំនួន ដែលឆ្លងកូវីដ កំពុងសម្ងំលាក់ខ្លួន…

មានជនជាតិចិន មួយចំនួនដែលបានចូលមកក្នុងប្រទេសកម្ពុជា ដោយបានចាកចេញពីសណ្ឋាគារចត្តាឡីស័ក ដោយខុសច្បាប់ និងបានចេញ ទៅខាងក្រៅ ក្នុងនោះក៏មានជនជាតិចិនមួយចំនួនតូច នៅក្នុប្រទេសកម្ពុជា បានកំពុងតែ សម្ងំលាក់ខ្លួន ក៏ដូចជាព្យាយាមគេចខ្លួន បន្ទាប់ពីដឹងថាខ្លួនមានលទ្ធផល តេស្តវិជ្ជមានកូវីដ១៩ហើយនោះ ។

តួយ៉ាងស្ថានទូតចិនក៏ បានបញ្ជាក់បន្ថែមថា រាល់សកម្មភាពរបស់ជន ជាតិចិនមួយចំនួនតូចខាងលើនេះ គឺបានរំលោភលើបទប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩ ហើយប្រការខាងលើនេះគឺ មិនត្រឹមតែនាំមកបញ្ហាប្រឈមដល់ធ្ងន់ធ្ងរតែម្យ៉ាងនោះទេ ប៉ុន្តែវាថែមទាំបានរំលោភ បំពានយ៉ាងច្បាស់នៅ លើច្បាប់នៃកម្ពុជាថែមទៀតផង ។

យ៉ាងណា មិញ ស្ថានទូតចិន នៅកម្ពុជាក៏បានស្នើសុំដល់ ពលរដ្ឋចិនដែល មានរស់នៅកម្ពុជា ត្រូវតែគោរពឲ្យបានតឹងរឹងបំផុតនៅបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រាជរដ្ឋភិបាលកម្ពុជា ក៏ដូចជាសហការជាមួយនឹងអាជ្ញាធរនៃក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ក្នុងនោះផងដែរ ស្ថានទូតចិន ក៏បានក្រើនរំលឹកថា ប្រសិនបើជនជាតិចិននៅកម្ពុជាមានរោគសញ្ញាឬទាក់ទិននឹងជំងឺកូវីដ១៩ សូមប្រញ៉ាប់ទៅស្វែងរកការព្យបាលជាបន្ទាន់ឲ្យខានតែបាន និងកុំលាក់ខ្លួនបែបនេះឲ្យសោះ ហើយត្រូវសហការជាមួយអាជ្ញាធរក្នុងការដាក់ដោយឡែក និងព្យាបាលឲ្យបានត្រឹមត្រូវបំផុត ក៏ដូចជាព័ត៌មានទាក់ទងនឹងប្រវត្តិនៃការទំនាក់ទំនងជាមួយនរណាម្នាក់នៅក្នុងអំឡុងពេលនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងពេលនេះក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជំងឺឆ្លងមួយនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​

Loading...