kalib9

អុញនោះ ! សុខៗស្រាប់តែមានគេសួរអ្នកនាង ស៊ឹម សូលិកា ថា “ហេតុអីនៅផ្ទះមានគ្នាតែបីនាក់ ជិះឡានបី? (ខ្ជះខ្ជាយ ឬ អួតម្ល៉េះ)” ស្រាប់តែ អ្នកនាង សុឹម សូលិកា តបវិញបែបនេះថា…

មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ អ្នកនាង សុឹម សូលិកា ដែលជាពិធីការិនី ហើយក៏ជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ផងដែរ ដែលធ្លាប់សម្តែងរឿង “នេសាទក្រពើ” ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកនាង បានទំលាយរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្មានសន្លឹក អមដោយសារមួយ ពោរពេញដោយអត្ថន័យ ចាក់ដោតបេះដូង ដោយតារាសម្តែងរូបនេះ បានសរសេរថា ៖

“សួស្ដីថ្ងៃអាទិត្យ មានកូនតិច មានកូនច្រើន ឬក៏គ្មានកូនសោះ គឺមិនប្រាកដថា យើងមានក្ដីសុខណាស់ ឬ គ្មានក្ដីសុខនោះទេ ។ តាមការសង្កេត កន្លងមករបស់ខ្ញុំផ្ទាល់ ខ្ញុំយល់ថាជីវិតគ្រួសារដែលមាន សុភមង្គលគឺចាំបាច់ត្រូវមានសមត្ថភាព លទ្ធភាពជីវភាពនិងការទទួលខុសត្រូវផង ។

(កូនច្រើន តែខ្វះខាត ក៏មិនស្រួលដែរ មួរ​ម៉ៅពេញផ្ទះ) បើគ្រាន់តែមើលឃើញរូបភាពប៉ុន្មានសន្លឹកដែលខ្ញុំផុស អ្នកអាចគិតថាងាយៗ ស្រួលៗ ហុឺហា ក៏ប៉ុន្តែ នៅពីក្រោយភាពជោគជ័យទាំងនេះគឺមិនមែនជាការងាយស្រួលនោះឡើយ។ចូលគេងពេលអាធ្រាត ភ្ញាក់ពីដំណេកម៉ោងទាបភ្លឺ ធ្វើការលើសម៉ោង លើសកំលាំងឆ្លៀតពេល ទៅសាលារៀនសូត្របន្ថែមទៀត ។

Loading...

បាយទឹកមិនទៀងទាត់ សំរាកមិនគ្រប់គ្រាន់ យកជីវិតធ្វើដើមទុន ប្រឹងប្រែងតស៊ូ អត់ធ្មត់ផ្ចិតផ្ចង់ស្មោះត្រង់។ ប្រាក់ចំណូល ប្រាក់ចំណាយ (ចាំបាច់ & មិនចាំបាច់) ប្រាក់សន្សំ ម្នាក់ៗខំណាស់ ប្រឹងណាស់ទម្រាំតែមានឱកាសបានរស់នៅ ប្រកបដោយជីវភាពល្អសមរម្យ មានសេចក្ដីសុខ សុភមង្គល។

(មិនមែនចេះសីល ចេះជប់នោះទេ) ជីវិតជាកូនកំព្រាឪពុកដូចគេឯងមួយចំនួនដែរ ខ្ញុំសូមចែករំលែកបទពិសោធដល់មិត្តទាំងអស់ ផ្ដល់កំលាំងចិត្ត អោយចេះតស៊ូ រឹងមាំឡើង កុំអស់សង្ឃឹមកុំបោះបង់ការប្រឹងប្រែង កុំរំពឹងចាំសុំលុយអ្នកណាអោយសោះព្រោះថាយើងក៏ពិបាក គេក៏ពិបាកដែរ ហើយមនុស្សយើងមានភាពទទួលខុសត្រូវរៀងខ្លួន ។

បើយើងលោ​ភល​ន់ យើងសំលឹងចង់បានទ្រព្យសម្បត្តិដូចអ្នកដទៃ តែយើងគ្មានលទ្ធភាពគ្រប់គ្រាន់ទេ នោះនឹងធ្វើអោយយើងក្លាយទៅជាមនុស្សច្រណែនគេ ខឹងគេ ស្អប់គេ ព្រោះតែមិនសមបំណងរបស់ខ្លួនឯងដែលភ្លើ​តភ្លើន។

មានសំនួរខ្លះបានសួរខ្ញុំថា ហេតុអីនៅផ្ទះមានគ្នាតែបីនាក់ ជិះឡានបី ? (ខ្ជះខ្ជាយ ឬ អួតម្ល៉េះ) ចម្លើយខ្ញុំឆ្លើយថា កូនរបស់ខ្ញុំត្រូវទៅរៀនមហាវិទ្យាល័យ ហើយធ្វើការងារបន្ថែមទៀតចាំបាច់ត្រូវតែបើកឡានទៅខ្លួនឯង ។ ប្ដីខ្ញុំត្រូវទៅធ្វើការងាររាជការ ហើយ និងការងាររកសុីផ្ទាល់ខ្លួន ត្រូវតែប្រើប្រាស់ឡានជាប្រចាំ ។

រីឯរូបខ្ញុំផ្ទាល់ ក៏ត្រូវទៅធ្វើការងារជាប្រចាំដូចគ្នា (បុគ្គលិកទូរទស្សន៍ បាយ័ន និងការងារផ្សេងៗទៀត) ដែលពួកយើងត្រូវមានកិច្ចការផ្សេងៗគ្នា ជាចាំបាច់ ។ បើចង់អោយសុបិនរបស់អ្នកក្លាយជាការពិត កុំដេកយូរពេក ។ នឹកដល់ពុក អាណិតដល់ម្ដាយណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...