kalib9

ក្ដៅៗ ! មកទល់ថ្ងៃនេះ ១០ ខណ្ឌហើយនៅភ្នំពេញ ដែលមានទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​ ២០ កុម្ភៈ…

គិតត្រឹមល្ងាច ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឡើង​ដល់​ចំនួន ៧៥ ទីតាំង​ហើយ ។

សម្រាប់ទីតាំងទាំង ៧៥ កន្លែង ដែលពាក់ព័ន្ធនៅក្នុងព្រឹត្តការណ៍សហគមន៍ ​២០ កុម្ភៈនោះ គឺស្ថិតនៅក្នុងខណ្ឌចំនួន ១០ នៅក្នុងរាជធានីភ្នំពេញ រួមមានដូចជា ៖

១. ខណ្ឌ​មានជ័យ

២. ខណ្ឌ​សែនសុខ

៣. ខណ្ឌ​ដូនពេញ

៤. ខណ្ឌ​បឹងកេងកង

៥. ខណ្ឌ​ចំការមន

Loading...

៦. ខណ្ឌ​ឫស្សីកែវ

៧. ខណ្ឌ ៧ មករា

៨. ខណ្ឌ​ជ្រោយ​ចង្វា

៩. ខណ្ឌទួលគោក

១០. ខណ្ឌ​ច្បារអំពៅ

គួរបញ្ជាក់ដែរថា ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ មិនមែនត្រឹមតែផ្អាកជាបណ្ដោះអាសន្ននូវតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សូម្បីតែតំបន់អាជីវកម្ម និង សាលារៀនខ្លះនៅតាមបណ្ដាខេត្តមួយចំនួន ក៏បានផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលមានដូចជា ខេត្តកណ្ដាល និង ខេត្តព្រះសីហនុ ជាដើម ៕

Loading...