kalib9

ជួយស៊ែរផង! មានអ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់បាត់ដំណឹងរកមិនទាន់ឃើញ ពេលនេះសមត្ថកិច្ចបន្តខ្នះខ្នែងរុករក

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីជូនដំណឹងថា នៅក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាល ២៨៩នាក់ មានអ្នកជំងឺ ២នាក់នៅមិនទាន់រកឃើញយកមកព្យាបាល ដែលធ្វើឱ្យអ្នកសម្រាកព្យាបាលសល់ចំនួនជាក់ស្តែងត្រឹមតែ ២៨៧នាក់ ដែលក្នុងនោះស្រី ១៤៣នាក់ និងបុរស ១៤៤នាក់។

តាមរយៈលិខិតក្រសួងបានឱ្យដឹងដែរថាសម្រាប់អ្នកជំងឺចំនួន ០២នាក់ ដែលមិនទាន់រកឃើញនោះពេលនេះសមត្ថកិច្ចនិងក្រុមការងារកំពុងរុករកបន្ថែមទៀតដើម្បីយកមកដាក់សម្រាកព្យាបាលនៅទីតាំងព្យាបាលអ្នកជំងឺកូវីដ ១៩ ។

Loading...

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាមានករណីឆ្ល ងទូទាំងប្រទេសសរុបចំនួន ៧៦៦នាក់ ក្នុងនោះអ្នកឆ្ល ងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួនសរុប ២៥៩នាក់ រាប់បញ្ចូលទាំងអ្នកដែលបានរកឃើញឆ្លងចំនួន ២៦នាក់នៅព្រឹកនេះ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

Loading...