ភ្នំពេញ ប្រិយមិត្តពិតជាស្គាល់ហើយ អ្នកនាង Love Riya តារាលក់ឡេដ៍ល្បី និងប្រូ សូនី ដែលជាគូស្នេហ៍។ ដោយថ្មីៗនេះអ្នកនាងបានធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកនាង បានឡាយលក់ផលិតផលហើយ បានបង្ហាញពីភាពផ្អែមល្ហែម
ដែលធ្វើអោយមហាជនមានការច្រណែន ណិងចាប់អារម្មណ៍ជាខ្លាំង។នៅក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ Laugh AndLoveTalkShowពេលអ្នកនាងLove Riya និយាយពីភាពជោគជ័យដំបូងនោះ ក៏ត្រូវបានពិធីការិនីដ៏ល្បីឈ្មោះ ពូកែសំនួនវោហារស័ព្ទ កំប្លុកកំប្លែង
សុភ័ក្ត្រ កុសុម៉ា សួរសំណួរ ថាតើពេលបានលុយច្រើនពីផលិតផលអស់ហ្នឹងថាតើ ធ្លាប់ធុញទ្រាន់នឹងការចាយលុយដែរឬទេ?ជាចម្លើយអ្នកនាងLove Riya បានបញ្ជាក់ដូច្នេះថា«ធ្លាប់តើ នៅម្នាក់ឯង និយាយការពិតមែនតើ នៅពេលដែលយើងលក់បានចឹងទៅ ដូចថាយើងនៅម្នាក់ឯង
ចឹងយើងទៅញុំាអីក៏ម្នាក់ឯង ទៅណាក៏ជាមួយតៃកុងឡាន ហើយយើងគិតថា បើបានគ្នាម្នាក់មកញុំាអីជុំគ្នាអញ្ចឹងទៅណា ដូចថាទៅណាក៏ម្នាក់ឯងៗឯកាណាស់គិតទៅមនុស្សយើងមានអ្វីគ្រប់បែបយ៉ាង មុខរបរក៏យើង
មាន ឡានក៏យើងមាន ផ្ទះក៏យើងមានយើងមានសឹងតែគ្រប់អស់ហើយ ចឹងយើងលក់បានមក គឺអត់ដឹងថាត្រូវទៅធ្វើអី មានអារម្មណ៍ទៅណាទេ នៅតែផ្ទះ ភាគច្រើនឲ្យតៃកុងឡានដឹកញុំាអីមួយជុំហើយចូលផ្ទះវិញ ជីវិតអត់
មានន័យទេហើយកុំគិតថា មានលុយហើយ ជីវិតយើងមានន័យ អត់មានន័យទេ បើសិនជាអត់មានមនុស្សប្រុសម្នាក់ដែលយល់ចិត្តយើង ដៃគូម្នាក់ ពេលយើងចប់ពីការងារគាត់យល់ពីអារម្មណ៍យើង…»៕