មហាជនមួយចំនួនធំ ក៏ដូចជាពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វីរៈសិល្បករ និងជាតារាចម្រៀងអាយ៉ៃជើងចាស់ ដ៏ល្បីល្បាញម្នាក់ គឺ លោក ព្រហ្ម ម៉ាញ នោះ។
លោកតែងតែបានបង្កឲ្យបងប្អូនទស្សនិកជន ផ្ទុះសំណើច សើចលេងយ៉ាងសប្បាយ ជាមួយទេពកោសល្យដ៏ពិនប្រសព្វរបស់លោក កាលពីពេលកន្លងទៅ រហូតមកដល់ពេលនេះ ឲ្យតែបានមើលម្តងណា ដឹងតែសើចឡើងចុកពោះគ្រប់ពេលតែម្តង។
ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ ប្រិយមិត្ត ជាច្រើនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកពូ ព្រហ្ម ម៉ាញ ប៉ះ តារាចម្រៀងរ៉េបល្បីឈ្មោះ នេន ទុំ ក្នុងបទចម្រៀងមួយបទក្រោមចំណងជើងថា “ពូក្មួយចង់បានប្រពន្ធ” ដែលជាការ ទំនុកច្រៀងដោយ Nen Tum, និពន្ធ Melody ដោយ Boty Phen និង និពន្ធបទភ្លេង ដោយ Virak។
មួយបទនេះមិនត្រឹមតែពីរោះប្លែកប៉ុណ្ណោះទេ ថែមទំាងមានន័យទៀតផង សូម្បីតែហ្វេនៗ ដែលបានស្តាប់បទនេះចប់ ក៏នាំគ្នា ចូល comment ព្រាត ថា ៖
សុំសរសើរ ដែលចេះជ្រើសរើសយកសិល្បៈចាស់ៗ មកសម្ដែងដោយមិនទុកពួកគាត់ចោល, ផ្ទុះហើយបទនេះស្រលាញ់ iDolទាំងពីពិរោះណាស់, លោកតា ព្រហ្មម៉ាញ ច្រៀងពីរោះណាស់, ពីរោះហើយ ថែមទាំងបានសើចទៀត, អីយ៉ា ចាស់ៗលេងហើយ, ជើងចាស់ ប៉ះជើងក្មេង ច្រៀងចំរៀងសម័យ ពីរោះណាស់។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖