kalib9

កម្រឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ ដោយដាក់ប៉ុន្មានម៉ាត់ ខ្លាំងៗ ថា “ក្នុងនាមជាម្ចាស់ក្រុមហ៊ុន គឺទទួលខុសត្រូវទាំងស្រុង លើជោគវាសនា របស់ក្រុមហ៊ុន, ដូច្នេះការសម្រេចចិត្តណាមួយ ដែលធ្វើអោយប៉ះពាល់ដល់…”

មហាជនភាគច្រើន ក៏ដូចអ្នកជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នេះក៏ដោយសារតែ អ្នកឧកញ៉ា ធ្លាប់មានប្រវត្តិដ៏លំបាក ទំរំាបានមកដល់សព្វថ្ងៃនេះ។

ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។

មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញា​ក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។

Loading...

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ កម្រឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ ដោយដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត ខ្លាំងៗ ថា ៖

“ក្នុងនាមជាម្ចាស់ក្រុមហ៊ុន គឺទទួលខុសត្រូវទាំងស្រុង លើជោគវាសនា របស់ក្រុមហ៊ុន និងអនាគតរបស់ក្រុមកាងារទាំងអស់ ដូច្នេះការសម្រេចចិត្តណាមួយ ដែលធ្វើអោយប៉ះពាល់ដល់ក្រុមកាងាសូមមេត្តាយោគយល់និងអធ្យាស្រ័យ ។

ក្រុមហ៊ុនទាំងមូលអាចខ្លាំងបានត្រូវមានអ្នកដឹកនាំខ្លាំងយល់គ្រប់កាល:ទេស: ហ៊ានវះកាត់សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ នឹងបែងចែកកាងារទៅតាមជំនាញដែលចេះពិតប្រាកដ ។

ហើយអ្វីដែលខ្ញុំគួចងចាំគឺ អាជីវកម្ម បរាជ័យវាជាកំហុសរបស់ថៅកែ មិនអាចបន្ទោសបុគ្គលិកជាដាច់ខាត។”៕

Loading...