kalib9

ហែកការ៉េមមកញាុំបានពាក់កណ្តាល ស្រាប់តែប្រទះឃើញរបស់មួយនេះអស់ពាក្យនិយាយម៉ង !

ប្រទេសចិន ៖ សម្រាប់ផលិតផលម្ហូបអាហារអ្វីដែលសំខាន់បំផុតគឺអនាម័យ យើងនឹងមានអារម្មណ៍បែបណានៅពេលដែលបើកប្រអប់រឺកំប៉ុងអាហារទាំងនោះមកឃើញមានអ្វីប្លែកៗក្នុងនោះ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលស្រ្តីម្នាក់ប្រទះឃើញកន្ទុយសត្វក្នុងការ៉េមដែលនាងកំពុងតែញាុំ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ ក្នុងផ្សារទំនើបមួយនាខេត្ត jiangsu ប្រទេសចិន។ តាមសម្តីរបស់ស្រ្តីជនជាតិចិននេះបានអោយដឹងថា បន្ទាប់ពីបានញាុំអាហារជាមួយនឹងមិត្តប្រុសហើយ គាត់ក៏បានចូលទៅទិញការ៉េមសណ្តែកក្រហមមួយដើមនៅក្នុងផ្សារទំនើបយកមកញាុំ។

Loading...

ទស្សនាវីដេអូរខាងក្រោមទាំងអស់គ្នា:

Loading...