ត្បិតពេលនេះ ចែតា រស់នៅផ្ញើរវាសនានៅលើទឹកដីបារាំងមែនពិតតែតារាហ្វេសប៊ុក រូបនេះបានកើបលុយពីអ្នកលក់អនឡាញល្បីៗជាច្រើននាក់នៅកម្ពុជា ដោយក្នុង១ខែៗកញ្ញា ទទួលបានរាប់ម៉ឺនដុល្លារឯណោះ។
ចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗនេះដែរគឺ ចែតា បានមកពីការប្រម៉ូដផលិតផលឲ្យអ្នកលក់អនឡាញល្បីឈ្មោះដោយចុះកុងត្រាឲ្យកញ្ញា ប្រម៉ូដផលិតផលឲ្យរយៈពេលវែងឬខ្លី ទៅតាមក្រុមហ៊ុនតូចឬធំជាដើម។
មូលហេតុដែលអ្នកលក់អនឡាញល្បីឈ្មោះជាច្រើនរូបទាក់ទងឲ្យ ចែតា ប្រម៉ូដផលិតផលឲ្យពួកគេជាបន្តបន្ទាប់ស្ទើរតែរកពេលសម្រាកគ្មានដោយសារតែតារាហ្វេសប៊ុក រូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងពេលឡាយម្ដងៗមានអ្នកចូលមើលរាប់រយខេ ជាមួយវោហាស័ព្ទមិនចេះរីងស្ងួតជាមួយពាក្យពេចន៍កំប្លែងដ៏សម្បូរបែបផងដែរធ្វើឲ្យហ្វេនៗដែលចូលមើលហើយផ្ទុះសំណើចសឹងតែគ្រប់គ្នា។
មួយវិញទៀតក្រៅពីកើបលុយជាមួយអ្នកលក់អនឡាញនៅកម្ពុជាហើយនោះ ចែតា ក៏កើបលុយពីអ្នកលក់អនឡាញដែលជាអាណិកជនខ្មែររស់អាមេរិក កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។
អ្នកលក់អនឡាញល្បីឈ្មោះនៅកម្ពុជា ដែលទាក់ទងឲ្យ ចែតា ប្រម៉ូដផលិតផលឲ្យខ្លួនរួមមាន៖ ម៉ែរួយ ស្រីអូនសម្រស់ធម្មជាតិ ស្រីកា ម្ចាស់ប្រេន YMW លោកស្រី អ៊ុំ ស្រីមុំ អគ្គនាយិកាគ្រប់សម្រកធម្មជាតិ KBLI រស់នៅអាមេរិក លោកស្រី កែម ស្រីតូច ម្ចាស់អគ្គនាយិកាក្រុមហ៊ុនKSTB និងក្រុមហ៊ុនធំៗជាច្រើនទៀត៕
from dermdoung