kalib9

ប្រុងប្រយ័ត្ន!! ក្មេងស្រីអាយុ ១២ ឆ្នាំដែលឆ្លងកូវីដ-១៩ ជាកូនរបស់ប្ដីប្រពន្ធ អ្នករត់កង់បីរស់នៅខណ្ឌ ឫស្សីកែវ….

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣១ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះ មានចំនួន ២៨ នាក់ រកឃើញឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

និង ៣ នាក់ជាអ្នកដំណើរពីបរទេស ហើយក្នុងចំណោមអ្នកដែលរកឃើញឆ្លង ២៨ នាក់ ក្នុងសហគមន៍ នៅព្រឹកនេះ មានកុមារី ចំនួន ០២ នាក់ ។ម្នាក់ក្នុងចំណោមក្មេងឆ្លងកូវីដ-១៩ ខាងលើ ជាកុមារីជនជាតិខ្មែរ អាយុ ១២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបើតាមប្រភពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ

បានបញ្ជាក់ឱ្យដឹងថា កុមារីអាយុ ១២ ឆ្នាំខាងលើ ត្រូវជាកូនរបស់ស្ត្រី អាយុ ៣៦ ឆ្នាំ និង បុរសអាយុ ៣៩ ឆ្នាំ (ជាអ្នករត់កង់បី) ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ កន្លងទៅ ។

Loading...

បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកព្នៅ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ អភិបាលខណ្ឌឫស្សីកែវ

Loading...