kalib9

រំភើបតាម ! ជាពិសេសនោះត្រង់ពាក្យ សូដា នីតា ប្រាប់ថា “ពេលកូនកើតមក ទឹកភ្នែកខ្ញុំហូរមកហ្មង អាអូនយំខ្លាំង ពេលយកមកដាក់លើទ្រូងខ្ញុំ គាត់ស្ងាត់ឈឹង ហើយខ្ញុំក៏មានអារម្មណ៍កក់ក្តៅជាមួយកូន…” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាយប់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ តារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ សូដា នីតា បានសម្រាលកូនប្រុសដំបូងរបស់ខ្លួន ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ព្រមទំាងមាន វត្តមានស្វាមី សាច់ញាតិ ជាច្រើន នៅក្បែរ ចាំលើកទឹកចិត្ត។

កូនប្រុស ដ៏គួរឲ្យស្រឡាញ់ របស់ នីតា ម្នាក់នេះ មានឈ្មោះពីរោះណាស់ គឺ សុិនសូ ម៉េងឃុន មានទម្ងន់ 3.6 kg កើតនៅ វេលាម៉ោង ១០ និង១៨ នាទីយប់ នាថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ មើលទៅមានមុខមាត់ គួរឲ្យគ្រឺតណាស់។

សូដា នីតា បានពោលពាក្យ បញ្ជាក់បន្ថែមថា “អរគុណបងស្រីខ្លាំងណាស់ Chanlakhena Chornដែលមកជួយពិភាក្សា និង ព្រមទាំងគួចដៃ កូនឃុន ចំនួន 100$ ហើយចំណាយពេលវេលា រង់ចាំទទួលក្មួយពីដៃពេទ្យ ចាំរហូតដល់ម៉ោង១២យប់ 03.03.2021 ថ្ងៃ

នៃសេចក្តីស្រលាញ់ របស់ម៉ាក់ប៉ា អរគុណ យាយតា មីងម៉ា អ៊ុំនឹងបងប្អូន សំរាប់ការជូនពរមកកាន់នាងខ្ញុំ និង កូនប្រុស របស់ខ្ញុំ សុិនសូ ម៉េងឃុន ផងដែរ”។

Loading...

តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើប រីករាយ ប្រាប់ អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយសម្រាលថា “ពេលកូនកើតមក ទឹកភ្នែកខ្ញុំហូរមកហ្មង អាអូនយំខ្លាំង ពេលយកមកដាក់លើទ្រូងខ្ញុំ គាត់ស្ងាត់ឈឹងហ្មង ហើយខ្ញុំក៏មានអារម្មណ៍កក់ក្តៅជាមួយកូន…”។

ក្រោឃើញវីដេអូនេះភ្លាម មហាជនជាច្រើន បានបង្ហាញអារម្មណ៍រំភើបជំនួស ព្រមទំាងបានបង្ហោះសារចូលរួមអបអរសាទរ យ៉ាងច្រើន និងជូនពរឲ្យ នីតា និងកូនប្រុសជួបតែសំណាងល្អជារៀងរហូត។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូដ៏រំភើប និងរីករាយ ពោរពេញដោយក្តីសុខខាងក្រោមនេះ ទំាងអស់គ្នា ៖

Loading...