kalib9

ក្រោយ​ឃេីញ​កូន​ស្រី​ចេះ កូតទ្រ យ៉ាងពីរោះរណ្តំ មក អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានភ្ជាប់សារខ្លីមួយថា….

ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ភាគច្រើន ទំាងក្នុង និងក្រៅប្រទេស ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង ជើងចាស់ ដ៏ល្បីល្បាញខ្លាំងម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង គឺ អ្នកនាង ម៉េង កែវពេជ្ជតា។

បទជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ កាន់តែស្តាប់ កាន់តែពីរោះ ជាប់ចិត្ត ជាមួយទឹកដមសំនៀងដ៏ ក្រអួនក្រអៅ ផ្អែមស្រទន់ ពោរពេញដោយមនោសញ្ចេតនា ជ្រាលជ្រៅ ពិបាកនឹងបរិយាយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ គេឃើញ អ្នកនាង បានបង្ហោះវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីទិដ្ឋភាព កូនស្រី របស់ខ្លួន ដែលមានឈ្មោះ ម៉េង​ ពេជ្ជតាសង្វាពេជ្រ កំពុងកូតទ្រ យ៉ាងពីរោះរណ្តំ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

Loading...

អ្នកនាង ម៉េង កែវពេជ្ជតា បានភ្ជាប់សារខ្លីមួយ លាយឡំក្តីស្រឡាញ់ចំពោះកូនស្រី ខ្លួនថា “នាងពូកែ​ នាងឆ្លាត នាងធ្វើបាន​..គ្រាន់តែខ្ជិល​បន្តិច និយាយត្រង់​ ខ្ញុំក្នាញ់កូនក្មេងហ្នឹងម្ល៉េះ”។ ស្តាប់ សម្លេងទ្រនេះចប់ភ្លាម ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន មិនចំាយូរឡើយ ក៏បានចូល comment ព្រាត ថា ៖

គាត់ពូកែ បែបកាត់រកមីងហើយមើលទៅ មានដុងសិល្បៈតាំងពីតូច, ក្មួយស្រីស៊ូៗ, ស្រលាញ់ណាស់, កូនឆ្លាតដូចអ្នកម្ដាយអ៊ីចឹង, បទអីដែរ អ្នកគ្រូស្ដាប់ភ្លេងពីរោះណាស់, ពូកែណាស់ចៅ យាយពីក្មេង ចង់ចេះណាស់ ឧបករណ៍ភ្លេងមួយណា ក៏បាន សម័យ ឬ

បុរាណ តែវាគ្រាន់ជាការស្រមៃ នៃអតីតកាលប៉ុណ្ណោះ, ខ្ជិលមែនតែគួអោយស្រលាញ់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Loading...