នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:៥០នាទី កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានទទួល និងបញ្ជូនសន្តិសុខសណ្ឋាគារសុខា ដែលជាប់ពាក់ព័ន្ធ នឹងករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី ៕ ការនាំខ្លួននេះ បន្ទាប់ពីសន្តិសុខរូបនោះបានធ្វើចត្តាឡីស័ក១៤ថ្ងៃរួច និងមិនមានរកឃេីញជម្ងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថា សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ ។
សន្តិសុខរូបនោះ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ក្រោយពីបានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិចិន មុននឹងអនុវត្តិនិតិវិធីបន្ត។ ចំពោះទោសទណ្ឌយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ។