kalib9

សូមប្រយ័ត្ន ដល់កោះកុងហើយ! ព្រឹកទី ៥ នេះ កោះកុងជាខេត្តទី ៤ មានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង…

នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ព្រឹក​នេះ​កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣ នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។

ក្នុង​នោះ​ដែរ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ទាំង​អស់ មាន​បុរស​ចំនួន ២ នាក់ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្នុង​ឃុំ​ភ្ញីមាស ស្រុក​គិរីសាគរ ខេត្ត​កោះកុង ។ នេះ​គឺ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដំបូង​ហើយ ដែល​បាន​រក​ឃើញ​ក្នុង​ខេត្ត​មួយ​នេះ ។

ទន្ទឹមនឹងតួរលេខឆ្លងនៅព្រឹកនេះ ធ្វើឱ្យកម្ពុជា មានអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៩៣២ នាក់ ក្នុងនេះមានអ្នកជាសះស្បើយចំនួន ៤៨៩ នាក់ និង មានអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤២ នាក់ ៕

Loading...

Loading...