kalib9

លោក​ជំទាវ ហ៊ុន ​ស៊ីណាត ក្រោយ​ឃើញ​ប៉ូលិស​ស្រី​ម្នាក់​បំបៅ​ដោះ​កូន ​ហើយ​ចេញ​មុខ​សុំទោស គាត់ក៏…

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ស្ត្រី​ម្នាក់ ស្ថិត​ក្នុង​ឯកសណ្ឋាន​ជា ​នគរបាល បាន​បំបៅ​ដោះកូន​នៅ​កន្លែងធ្វើការ ហើយ​បង្ហោះ​រូបថត ភ្ជាប់​ជាមួយ​សារបង្ហាញ​ពី​ទឹកចិត្ត​ស្ត្រី​ជា​ម្ដាយ ។

ស្ត្រី​រូប​នេះ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sokha Konkatlao» បាន​បង្ហោះ​សារ​ថា «​ព្រោះតែ​ពាក្យ​ថា​ម្ដាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ភាព​អៀន​ខ្មាស ​(​នេះ​ហើយ​ជីវិត​ពិត​) ​។ ក្រោយ​បង្ហោះ​បែបនេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​ចែករំលែក​ព្រោងព្រាត ជាមួយ​នឹង​ការ​បញ្ចេញមតិ​ជាច្រើន។

ក្រោយមក​ស្ត្រី​រូប​នេះ ក៏បាន​បង្ហោះ​សារ​ធ្វើការ​សុំទោស​ដូច្នេះ​ថា «​នាង​ខ្ញុំ​អនុសេនីយ៍ទោ​ស៊ី​ថុង សុខា អត្តលេខ​71655​សូម​ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​FACEBOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាលពី​ថ្ងៃទី​02/03/2021​កន្លងមកនេះ​

Loading...

ក្រោយពី​ស្ត្រី​ខាងលើ​ធ្វើការ​សុំទោស​ជា​សាធារណៈ​នោះ លោកជំទាវ ហ៊ុន ស៊ីណាត នៅ​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បង្ហាញ​អារម្មណ៍ តាមរយៈ​ការ​ពោល​ពាក្យ​ថា «​នេះ​ហើយ​ជា​ព្រហ្ម​វិហារធម៌​របស់​ម្ដាយ​គ្រប់រូប​ ដែល​ត្រូវ​ផ្តល់​អោយ​កូន កូនក្មួយ​ស្រី​ឃ្លាន ហើយ​ជា​ម៉ោង​ក្មួយ​ស្រី​បម្រើ​ការងារ ក្មួយ​មិន​មាន​ពេល​រត់​ទៅ​រត់​មក​ដើម្បី​ដោះដូរ​ឯកសណ្ឋាន​ទេ

ហើយ​បាន​រត់​មក​បំបៅ​ដោះ​កូន​នោះ​ទេ ​ក្មួយ​ឬក៏​រង់ចាំ​អោយ​ចប់​ការងារ​ បានទេ​ក្មួយ​ស្រី​ថ្នាក់លើ​របស់​ក្មួយ​ស្រី​មានតែ​អាណិត​ក្មួយ និង​កោតសរសើរ​ការ​តស៊ូ​របស់​ក្មួយ​ក្នុងនាម​ជា​ស្ត្រី និង​ជា​ម្តាយ។ ចំណែក​ខ្ញុំ​វិញ​សូម​សរសើរ​ដោយ​ស្មោះ ​ដែល​ក្មួយ​ធ្វើ​នេះ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...