kalib9

មិនធម្មតា! ប្ដីអាយុ ៤៨ ឆ្នាំប្រពន្ធអាយុ ៤១ ឆ្នាំតែសម្រស់ប្រពន្ធនៅតែក្មេងស្អាតដូចក្រមុំ ១៨ ឆ្នាំកំពុងតែល្បីខ្លាំង…

ភ្នំពេញ៖ ជាការពិតណាស់ដែលរូបថតជាច្រើនសន្លឹក របស់គូស្វាមីភរិយាមួយគូ ដោយត្រូវបានបង្ហោះ ពេញហ្វេសប៊ុក ជាមួយនឹង សម្រស់របស់ភរិយា ដែលនៅតែស្រស់ស្អាត សាច់ចាំដដែល ហើយរូបថតទាំងអស់នោះ ក៏មានអ្នកស៊ែរច្រើនខ្លាំងតែម្តង ដែលច្រណែននឹងសម្រស់របស់នាង។

ជាក់ស្ដែងនៅក្នុងផេកមួយ បានបង្ហាញថា ពួកគេបានស្រលាញ់គ្នាតាំងពីក្មេងៗមកម្ល៉េះ ប៉ុន្តែដល់ពេល ចាស់ទៅដូចគ្នា បែរជា ភរិយានៅតែក្មេងដូចជាមនុស្សស្រីអាយុ១៨ឆ្នាំ ទៅវិញ ខណៈរូបនាង មានកូន២ទៅហើយ។

ក្នុងនោះ គេមិនចង់ជឿទេថា រូបនាង មានវ័យ៤១ឆ្នាំចំណែកឯ ខាងប្រុស មានវ័យ៤៨ឆ្នាំ ដែលអាយុខុសគ្នាតែបន្តិចតែប៉ុណ្ណោះ តែមុខមាត់របស់ភរិយា ពិតជាស្អាត ហើយនៅពេលបណ្តើរគ្នាម្តងៗ គឺដូចជាខាងប្រុស បណ្តើរស្រីចិញ្ចឹម ឬស្រីក្មេង យ៉ាងដូច្នោះដែរ។

Loading...

ដោយឡែកក៏មានមនុស្សជាច្រើន បាននាំគ្នាសរសើររថា ភរិយារបស់លោក ពិតជាថែរក្សាសម្រស់ នៅតែវ័យក្មេង ជួនកាល អាចមកពីខាងប្តី ធ្វើឲ្យរូបនាង មានក្តីសុខ មានសុភមង្គល ទើបធ្វើឲ្យ ខាងប្រពន្ធ រឹតតែសប្បាយចិត្ត ហើយសម្រស់ក៏តាមហ្នឹងដូចគ្នា។

ហើយក៏មានអ្នកខ្លះ បាននិយាយថា មកពីខាងប្តី មានជីវភាពល្អប្រសើរខ្លាំងហើយ បានធ្វើឲ្យ ភរិយាមានលុយចំណាយលើសម្រស់ ចំណាយលើការថែទាំខ្លួន បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម ប្រភព៖khmerload

Loading...