kalib9

រំភើបណាស់ ! NASA បង្ហាញរូបភាពច្បាស់ៗចុងក្រោយ នៃការសាកល្បងរុករក របស់យាន Perseverance នៅលើភព​អង្គារ…

ណាសាបើកបង្ហាញរូបភាពពីការសាកល្បងចលនារបស់យានអវកាស “Perseverance” នៅលើផ្ទៃនៃភពព្រះអង្គារជាលើកដំបូង ជាមួយការធ្វើដំណើរចម្ងាយ ៦.៥ ម៉ែត្រ និងបត់ឆ្វេង ១៥០ ដឺក្រេ ដែលវាបានបង្ហាញយ៉ាងច្បាស់នូវស្នាមកង់នៅលើភពព្រះអង្គារ ។

កាលពីថ្ងៃទី ៥ ខែមីនា គេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី បានរាយការណ៍ថា រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិរបស់សហរដ្ឋអាមេរិក ឬណាសា បានបង្ហាញពីរូបភាព របស់យាន “Perseverance” កំពុងសាកល្បងការរុករកលើភពព្រះអង្គារ។ វា

ការធ្វើតេស្តសាកល្បងដំបូងនៅលើផ្ទៃភពព្រះអង្គារ នៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែមីនា វាជាការរំកិលទៅមុខចម្ងាយខ្លី ៦.៥ ម៉ែត្រ និងបត់ឆ្វេង ១៥០ ដឺក្រេ ។ លើសពីនេះទៀតក្រុមវិស្វករណាសា បានសាកល្បងការត្រួតពិនិត្យមុខងាររបស់ឧបករណ៍ រួមទាំងអាវុធមេកានិច ។

លោកស្រី Katie Stack Morgan អនុប្រធានអ្នកវិទ្យាសាស្ត្រ នៃគម្រោងការយាន Perseverance បានបង្ហើបឱ្យដឹងថា នេះជាពេលវេលាដ៏សំខាន់ណាស់ នៅពេលដែលឃើញស្នាមកង់កៅស៊ូរំកិលនៅលើផ្ទៃភពព្រះអង្គារ ចាប់តាំងពីយានរុករកបានចុះចតកាល ពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក ។

គួរបញ្ជាក់ផងដែរថា យាន Perseverance គឺមាន ៦ កង់ វាប្រហាក់ប្រហែលនឹងយានយន្តដំណើរការដោយ Plutonium (ធាតុលោហៈធាតុវិទ្យុសកម្ម) ដែលត្រៀមរុករកនៅតំបន់ អាងរណ្តៅ Jezero Crater មានអង្កត់ផ្ចិត ៤៩ គីឡូម៉ែត្រ វាត្រូវ

Loading...

បានគេរំពឹងថា ជាប្រភពទឹកបុរាណ វាអាចជាផ្លូវទឹកមួយ ដែលអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា អាចនឹងមានដាននៃជីវិត។ ទន្ទឹមនឹងនេះណាសាបាន ប្រកាសឈ្មោះនៃចំណុចដែល “Perseverance” បានចុះចតថាជា Octavia E. Butler តាមឈ្មោះអ្នកនិពន្ធរឿងប្រឌិត បែបវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ៕

ប្រភព៖ BBC / sakkarach

Loading...