kalib9

វីវរ ! ក្រុ​មតារាកំប្លែងនាយ ពែកមី អ្នកនាង «ស្រីអ៉ីត» បញ្ជាក់ថាខ្លួនមានវិជ្ជមានកូវីដ១៩ រួចអះអាងថា…

ក្តៅៗ កាន់តែភ្ញាក់ផ្អើលខ្លាំង ក្រោយធ្លាយព័ត៌មានថាស្រីអ៉ីត ដែលមហាជនទូទៅស្គាល់ថា ជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមីនោះបានបញ្ជាក់ថា នាង

មានវិជ្ជមានជំងឺកូវី ដ១៩។ ស្រីអ៉ីត បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថារូប នាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great

Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។ ជាពិសេសអ្នកនាងបានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ១៩ក្តី ប៉ុន្តែ

នាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗក៏មិនចង់កើតជំងឺនេះដែរ ។ នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា។

Loading...

Loading...