kalib9

ប៉ះគ្នាហើយ! លោក​ឧកញ៉ា​ ឌួង ឆាយ យក​កូន​ទៅ​ផ្ទះ លោក​ជំទាវ​ដេត ម៉ាលីណា ទប់​ទឹក​ភ្នែក​មិន​ជាប់​រៀបរាប់​រឿង​ឈឺចិត្ត​ ខណៈឧកញ៉ា ឌួង ឆាយ តបវិញថា…(មានវីដេអូ)

តាំងពី​លែងលះ​គ្នា​រហូត​មក​ដល់​ពេល​នេះ អាច​ចាត់​ទុក​ជា​លើក​ទី​១ហើយ​សម្រាប់​លោក​ជំទាវ ដេត ម៉ាលីណា ដែល​បង្ហាញ​អារម្មណ៍​ឈឺ​ចិត្ត​រហូត​ហូរ​ទឹកភ្នែក នៅ​ពេល​លោក​ឧកញ៉ា​ឌួង ឆាយ យក​កូន​ទៅ​ផ្ទះ ហើយ​កូន​ខល​មក​ប្រាប់​ថា នឹក​លោក​ជំទាវ​ជា​ម្ដាយ​ខ្លាំង ចង់​មក​ផ្ទះ​វិញ​នោះ ។

លោក​ជំទាវ ដេត ម៉ាលីណា បាន​បង្ហោះសារ​យ៉ាង​វែង​អន្លាយ​ភ្ជាប់​ជាមួយ​វីដេអូ​ថា ៖ «មនុស្ស​យើង​ម្នាក់​ម្នាក់ ទឹក​ចិត្តជា​ម្តាយ​គ្រប់រូប​ពេលដែល​លែងលះ​គ្នា​ដាច់ស្រេច​​ហើយ ហេតុ​អី​ក៏​ត្រូវ​គាបសង្កត់​ក្មេង​មិន​អោយ​ខ​ល​មក​ម្តាយ​គេ ​ទាំង​ដែល​សុំ​យក​កូន​ទៅលេង​ត្រឹម​តែមួយ​ល្ងាច​សោះ តាំងពី​ថ្ងៃ​08.03.2021 ថា​យក​ពី​ម៉ោង​5:00​ដល់​ម៉ោង​10:00​យប់ មិន​ព្រម​យក​មក​ហើយ

ហើយ​ថែម​យក​iPad លាក់​ទុក​នៅពេល ដែល​ខ្ញុំ​ខ​ល​ទៅ​មិនដឹងថា​កូន​ខ្លួនឯង​នៅ​កន្លែង​ណា​នៅ​ជាមួយ​អ្នកណាហើយ​ពេលដែល​ខ្ញុំ​ខ​ល​ទៅ​ក្រុម​គ្រួសារ​ឆាយ​គឺ​គេ​ឆ្លើយ​ថា ​មិនដឹង ហើយ​នៅ​យប់​ថ្ងៃ​នោះដែរ​ហេតុតែ​បារម្ភ​ពី​កូន​ពេក​ នាង​ខ្ញុំ​មាន​អការៈ​ញ័រ​ទ្រូង ថប់​ដង្ហើម​​

ហើយ​ក៏ត្រូវ​ទៅ​ពេទ្យ​ទាំងយប់ម៉ោង​៣​ភ្លឺ​ដោយសារ​ទង្វើ ដែល​គាត់ធ្វើ​ដាក់​ខ្ញុំ​ ហើយ​យក​កូនស្រី​ពៅ​ដែល​មាន​អាយុ​ត្រឹម​តែមួយ​ខួប​កន្លះ​ទៅ​ទុកចោល​នៅ​នឹង​គេ ​ដែល​កូន​ស្ថិតនៅក្រោម​អាយុ​មើល​ថែ​ពី​ម្តាយ ហើយ​យប់​ទី​4 ថ្ងៃទី​11.03.2021​យប់​ដោយសារ​យប់នោះ ​ឆាយ​បាន​ទៅ​ក្រៅ​ទុក​កូន​ចោល​

ហើ​យ​នៅពេលនោះ​កូនប្រុស​ខ្ញុំ​ក៏មាន​ឱកាស​យក​iPad ខ​លម​ក​នាង​ខ្ញុំ​ដោយសារ​ការ​នឹក​របស់​កូន ​និង​ការលំបាក​ ដែល​ឆាយ​ធ្វើ​ដាក់​កូន ទើ​ប​គាត់​ទ្រាំ​មិនបាន​ កូនប្រុស​ខ្ញុំ​គាត់​បាន​ព្យាយាម​ចង់​ខ​លម​ក​ខ្ញុំ​ប៉ុន្តែ​ត្រូវ​ឈ្មោះ​ឆាយ​ជា​ឪពុក​បាន​ហាមឃាត់​មិនអោយ​ខ​ល​មក

Loading...

ហេតុអ្វី​ក៏ត្រូវ​បង្រៀន​ក្មេង​អោយ​ចេះ​កុហក ទាំង​ដែល​គ្នា​មិន​ចង់​ ហើយ​ពាក្យ​មួយ​ម៉ាត់​ដ៏​គួរអោយ​ស្រណោះ​របស់​កូន​ខ្ញុំ​នោះ​គឺ (​ខ្ញុំ​នឹក​ម៉ាក់ ខ្ញុំ​ចង់​មក​ផ្ទះ​យើង​វិញ ខ្ញុំ​មិន​ចង់​នៅ​និង​ទ ) បើ​បងប្អូន​ពូ​មីង​ជួប​រឿង​ដូច​ខ្ញុំ​​តើ​បងប្អូន ត្រូវ​ធ្វើ​យ៉ាងម៉េច​ដែរ​

ខ្ញុំ​ពិតជា​ឈឺចិត្ត​ណាស់​​នៅ​ពេលនោះ​នាង​ខ្ញុំ​ព្យាយាម​មិន​ចង់​ស្រក់​ទឹកភ្នែក​ទេ ​ហើយ​ព្យាយាម​លើក​ទឹកចិត្ត​កូន ​ប៉ុន្តែ​ការ​អាណិតកូន​ទប់ចិត្ត​មិនបាន ទើប​ស្រក់​ទឹកភ្នែក​តាម​គាត់ ក្នុងនាម​ខ្ញុំ​ជា​ម្តាយ​និង​ប្តេជ្ញាចិត្ត និង​តស៊ូ​ដើម្បី​កូន​មិនអោយ​ជួប​រឿង​ពិបាក​ត​ទៀត​ទេ តាំងពី​​ថ្ងៃនោះ​មកដល់ពេលនេះ មិនដឹងថា​ពេលណា​បាន​ជួប​កូន​វិញ»។

ជុំវិញរឿង​ខាងលើនេះ នៅ​ព្រលប់​ថ្ងៃដដែល​នេះ លោក​ឧកញ៉ាឌួង ឆាយ បានធ្វើការឆ្លើយតប​ថា «ខ្ញុំបាទនឹង​បកស្រាយ​រឿងរ៉ាវ​របស់​ខ្ញុំ​គ្រប់​យ៉ាង​ជាមួយ​លីណា​ជូន​ពូមីង​បងប្អូន​ទាំងអស់គ្នា​ជ្រាបនៅ​ម៉ោង 8:00pmឌួង ឆាយ»។

គួរ​បញ្ជាក់​ថា កាលពី​យប់ថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២១នេះ លោក​ឧកញ៉ា​ ឌួង ឆាយ បាន​បង្ហោះរូបថតជាមួយកូនប្រុសស្រី២នាក់ អម​ដោយសារ​បែបនេះថា «ប៉ា​សន្យា នឹង​មើលថែផ្តល់​ភាពកក់ក្តៅអោយកូនៗ​អោយបាន​ច្រើន​ណា​សូម​ពូមីង​បងប្អូន​កុំចេញពី​ផ្ទះបើមិនមាន​ការ​ចាំបាច់ណា រាត្រី​សួស្តី ឌួង ឆាយ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Loading...