kalib9

ស្ដាប់​ការ​បក​ស្រាយ​បំភ្លឺ​! លោក​ឧកញ៉ា​ឌួង ឆាយ បានទម្លាយ​រឿង​ឈឺចាប់​មួយ ដែល​គ្រប់គ្នា អាច​នឹង​មិន​ដឹង…(មានវីដេអូ)

ប្រិយមិត្ត ដឹង​គ្រប់គ្នា​រួច​មក​ហើយ​នូវ​រឿងរ៉ាវ​លោក​ឧកញ៉ា​ឌួង ឆាយ និង​លោកជំទាវ ដេ​ត ម៉ាលី​ណា បាន​ធ្វើការ​លែងលះ​គ្នា ប៉ុន្តែ​រឿងរ៉ាវ​មួយ​ចំនួនទៀត ជុំវិញ​ការ​លែងលះ​គ្នា ប្រហែលជា​ប្រិយមិត្ត​មិនទាន់​ដឹង​នៅឡើយ​ទេ។

ការដែល​គ្រប់គ្នា​អាច​មិន​ដឹង​នោះ ​ដោយសារតែ តាំងពី​ធ្វើការ​លែងលះ​គ្នា​មក លោក​ឧកញ៉ា​ឌួង ឆាយ មិនដែល​ធ្វើការ​បកស្រាយ​អ្វី​នោះ​ឡើយ ក្រៅតែពី​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន ការ​នឹក​រំលឹក​ចំពោះ​កូន ចង់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន និង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ពេលវេលា​ជា​អ្នកបកស្រាយ​នោះ។

ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ លោក​ឧកញ៉ា​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​ទៀតឡើយ ដោយ បានធ្វើការ​បកស្រាយ​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​លែងលះគ្នា​នេះ ល្មម​អាច ឲ្យ​អ្នកគាំទ្រ​មួយចំនួន ដែល​ចង់ដឹង​រឿង​លោក​អស់​ចម្ងល់​បាន​នោះ។

ក្នុង​ការ​បកស្រាយ​ជាច្រើន​នោះ ចំណុច​មួយ លោក​ឧកញ៉ា​ឌួង ឆាយ បានបញ្ជាក់​ច្បាស់ៗ​ថា រយៈពេល​៣ ៤​ខែ ដែល​លោក​លះបង់​សព្វ​គ្រប់បែប​យើង ប្រគល់​គ្រប់យ៉ាង​ឲ្យ​អតីត​ភរិយា ចាកចេញ​ខ្លួន​ទទេ ប្រគល់​ផ្ទះ​ឲ្យ​គាត់ និង​កូនៗ សុខចិត្ត​ទៅ​នៅផ្ទះ​ម្ដាយ

ទៅ​នៅផ្ទះ​ចាស់ ទៅ​នៅ​បន្ទប់​តូច ទៅ​នៅ​លំបាក​វេទនា នៅ​ម្នាក់ឯង ឲ្យ​អតីត​ភរិយា​នៅ​ជួបជុំ​ក្រុម​គ្រួសារ ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនៗ។ ប៉ុន្តែ អតីត​ភរិយា​របស់​លោក មិន​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ តាម​អ្វី ដែល​បាន​សន្យា​ជា​មួយ​លោក​នោះទេ។

ជាមួយគ្នានេះ លោក​ឧកញ៉ា បានលើកឡើង​នូវ​សកម្មភាព​របស់​លោក​ពេល​មិនទាន់​បែក​គ្នា​ថា រៀងរាល់ថ្ងៃ លោក​បើកឡាន​ជូន​អតីត​ភរិយា​ទៅ​កក់​សក់ ទៅធ្វើ​ក្រចក ទៅ​ហូបបាយ ទៅ​មើល​កូន សៅ​អាទិត្យ​ជុំគ្នា​ជាមួយ​ប្រពន្ធ។ ចន្ទ ពុធ ហូបបាយ​ល្ងាច​ជួបជុំ​ជាមួយ​អ្នក​វិនិយោគ។ ថ្ងៃ​សុក្រ អាច​១​ថ្ងៃ​ក្នុង​សប្ដាហ៍ ជួបជុំ​ជាមួយ​មិត្តភក្ដិ។

លោក​ឧកញ៉ា សង្កត់ធ្ងន់ថា លោក​អត់​មាន​សិទ្ធិ​សិរី​ភាព​ក្នុងការ​រស់នៅ​ជាមួយ​អតីត​ភរិយា នាពេល​កន្លងមក ដោយ​លោក​មិនដែល​មានឱកាស​ទៅ​ខេត្ត​ជាមួយ​មិត្តភក្ដិ ទៅ​ស្ទូចត្រី ទៅ​ជិះ​ម៉ូតូ​ទឹកជា​មួយ​មិត្តភក្ដិ មិនដែល​មានឱកាស​នេះ​ទេ​តិច​បំផុត ហើយ​គឺថា​មិនដែល​ឲ្យ​លោក​ទៅ​ទេ​។​

Loading...

លោក​ បានបញ្ជាក់​រឿងរ៉ាវ​មុនពេល​បែក​គ្នា​ដែរ​ថា មួយ​រយៈ​ចុងក្រោយ​នេះ លោក​មានការ​មមាញឹក​ច្រើន ការងារ​កាន់តែ​ច្រើន មិនបាន​ផ្ដល់​ពេលវេលា ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​អតីត​ភរិយា​ដូច​ពីមុន ដូច​កាល​នៅ​ជា​សង្សារ នៅ​ជា​យុវវ័យ​បានទេ ហើយក៏​មិនដែល ទៅ​

មាន​ស្រី​កំណាន់ រហូត​ផ្ទះ ទិញ​ឡាន ចិញ្ចឹម​ស្រី​កំណាន់​ណា នោះដែរ ហើយ​បើ​មាន​មែន​ឈ្មោះ​លោក​ល្បី​ខ្ចរខ្ចាយ​ទូទាំងប្រទេស​បាត់ទៅហើយ​ អត់​ដែលមាន​ប្រវត្តិ​នឹង​ទេ​។​

ទោះយ៉ាងណា លោក​ឧកញ៉ា ទទួលស្គាល់ថា ខ្លួន​មាន​ចំណុច​ខ្វះខាត​ចុងក្រោយ ដោយ​លោក​ឈ្លោះ​ជាមួយ​អតីត​ភរិយា ប្រកែក​តឹង​សរសៃក​ដាក់គ្នា រហូត​មានការ​ប្រតាយប្រតប់ វា​ជា​កំហុស​របស់លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ថា នឹងមិន​និយាយ​រឿងនេះ​ទៀតឡើយ ហើយ​សូម​ឲ្យ​រក្សា​រឿង​គ្រួសារ និយាយ​គ្នា​ផ្ទៃក្នុង​បាន​ហើយ បើ​និយាយ​មិន​បានទេ រក​មេធាវី រក​អាជ្ញាកណ្ដាល រក​តំណាង​ផ្លូវច្បាប់ សូមកុំ​ឲ្យ​មានការ​បង្ហោះ​ហែកហួរ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តទៅទៀត​។​

សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះទាំងអស់គ្នា ៖

Loading...