kalib9

មិន​នឹក​ស្មាន ! ទីបំផុត ឧកញ៉ា​ឌួង ឆាយ ឡាយ​វីដេអូ​បកស្រាយ​​ទាំង​អួល​ដើម​ក​​មូលហេតុ​ធ្វើបាប​ប្រពន្ធ​មកពី​…(មានវីដេអូ)

ប្រិយមិត្ត​អ្នកអានបាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ ដេត ម៉ាលី​ណា បានសម្រេច​ទម្លាយ​វីដេអូ លោក​ឧកញ៉ា​ឌួង ឆាយ​ធ្វើបាប​ខ្លួន ភ្ជាប់​ជាមួយ​ខ្លឹមសារ​យ៉ាង​វែង​អន្លាយ ជាហេតុ​ធ្វើ​ឲ្យ​​មហាជន​មើលនិង​ស្ដាប់​ហើយ សម្ដែង​ការ​អាណិត​ចំពោះ​លោកជំទាវ​ជា​ពន់ពេក ។

ទន្ទឹម​នឹង​ភាព​អាណិត​ចំពោះ​លោកជំទាវ​ដេត ម៉ាលី​ណា​នេះ​ផងដែរពួកគេ ក៏បាន​សម្ដែង​ការ​ខឹង​សម្បា​ចំពោះ​លោក​ឧកញ៉ា ​ឌួង ឆាយ ជាខ្លាំង ជាមួយនឹង​ការប្រើប្រាស់​ពាក្យ​ធ្ងន់​ៗ​ឥត​សំចៃ​មាត់​។ ​

ក្នុងពេល​អតីត​ភរិយា​លោក​កំពុង​ឡាយ​បកស្រាយ​នោះ លោក​ឧកញ៉ា​ឌួង ឆាយ ក៏បាន​ប្រកាសថា​នឹងធ្វើ​ការបកស្រាយ​រឿង​នេះ​ផងដែរ ហើយ​ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ លោក​ឧកញ៉ា ឌួង ឆាយ បានចេញ​មុខ​ឡាយ​វីដេអូ បកស្រាយ​ខ្ទេច​ពី​ដំណើរ​ដើមទង ដែល​បណ្ដាល​ឲ្យ​កើតមាន​រឿង​នេះ​ឡើង។

លោក​ឧកញ៉ា ​ឌួង ឆាយ បាន​បញ្ជាក់​ថា លោក និង​អតីត​ភរិយា កើត​នៅ​ឆ្នាំ​មមីរ​ដូចគ្នាហើយ​ឆ្នាំនេះ មាន​អាយុ​៣១​ឆ្នាំ​ដូចគ្នា។ ចំពោះ​មូលហេតុ​ ដែល​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា​នោះ បណ្ដាលមកពី​អតីត​ភរិយា​របស់​លោក​បង្ខំ​ឲ្យ​លោក​ក្រៀវ​ម្ដង​ហើយ​ម្ដង​ទៀត ​ខ្លាច​មាន​ស្រី ​ឈាន​ដល់​ការ​មាន​កូន​ បើ​មិន​ក្រៀវ​ទេនឹង​លែងលះ​គ្នា។

ជាមួយ​គ្នា​នេះ ​លោក​ឧកញ៉ា ​បាន​លើក​ជា​សំណួរ​ថា តើ​នៅ​លើ​លោក​នេះ មាន​ភរិយា​ប៉ុន្មាន​នាក់ ដែល​បង្ខំ​ឲ្យ​ប្ដី​របស់​ខ្លួន​ទៅ​ក្រៀវ​នោះ​? ចំពោះ​ការ​បង្ខំ​នេះត្រូវ​បាន​លោក​បដិសេធមិន​ធ្វើការ​ទៅ​ក្រៀវ​ដាច់ខាត ហើយ​សុខចិត្ត​លែងលះ​គ្នា ដោយ​លាក​ចេញ​ចេញ​តែ​ខ្លួន​ទទេ ប្រគល់​ទ្រព្យសម្បត្តិ ប្រគល់​សិទ្ធិ​អំណាច​មេបា​ឲ្យ​ទៅ​ភរិយា​ទាំងអស់ ។

Loading...

លោក​ឧកញ៉ា ​បាន​បញ្ជាក់​ដែរ​ថា លោក​ជា​អ្នក​បង្រៀន​សព្វគ្រប់​បែប​យ៉ាង​ដល់​ភរិយា តាំងពី​ការ​ធ្វើ​ជំនួញ ការ​ឡាយ​វីដេអូ ​​និង​ទុន​រកស៊ី​ទាំងអស់ ចុងក្រោយ​អតីត​ភរិយា​របស់​លោក​ចាប់ផ្ដើម​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង លែង​ឃើញ​តម្លៃ​របស់​លោក មើលងាយ​លោក​មើល​ងាយ​គ្រួសារ​ គ្រប់បែប​យ៉ាង ។

ចំពោះ​វីដេអូ ដែល​អតីត​ភរិយា​ទម្លាយ​នេះ​ផង​ដែរ លោក​ឧកញ៉ា​ឌួង ឆាយ បញ្ជាក់​ថា ជា​ការ​រៀបចំ​ទុកជាមុន​ ជា​ការ​រៀប​​​អន្ទាក់​ ដោយសារ​អតីត​ភរិយា​របស់​លោក​មាន​ជន​ទី៣ ​ចូល​មក​ជ្រៀតជ្រែក។ នេះ​គ្រាន់តែ​ជា​ការ​ដកស្រង់​ចំណុច​ខ្លះៗ​ប៉ុណ្ណោះ ចង់​ដឹង​ច្បាស់​ថា​តើ​លោក​បាន​និយាយ​បកស្រាយ​អ្វីខ្លះ​ទៀត​នោះ សូម​ស្ដាប់​វីដេអូ​លម្អិត​ដូច​ខាង​ក្រោម​នេះ ៖

Loading...