kalib9

ជួយអរជំនួស! ដោយបារម្មពី សុវត្ថិភាពរបស់នាង ថៃសម្រេចឱ្យ Miss Grand មីយ៉ាន់ម៉ា បន្តរស់នៅក្នុងប្រទេសមួយរយៈសិន…

បន្ទាប់ពីកម្មវីធីប្រកួត Miss Grand International 2020 បានបញ្ចប់ទៅកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ក្នុងនោះគេកត់សម្គាល់ឃើញថាមហាជនកំពុងតែចាប់ក្រសែភ្នែកមើលទៅ Miss Grand Myanmar នាង Han lay

ដែលជាបវរកញ្ញាម្នាក់មានឆន្ទៈមោះមុត ក្នុងការប្រើសំឡេងរបស់ខ្លួនជាសាកលដើម្បីឱ្យអន្តរជាតិជួយប្រទេសរបស់ខ្លួនចេញពីរបបដ៏សែនឃោឃៅពីក្រុមយោធាផ្ដាច់ការ ដែលបានសម្លាប់មនុស្សរង្គាលស្ទើរតែរាល់ថ្ងៃក្នុងប្រទេស ។

ដោយឡែក បន្ទាប់ពី Miss Grand Myanmar និយាយអង្វរឱ្យអន្តរជាតិជួយប្រទេសមីយ៉ាន់ម៉ាមក ក្នុងនោះមហាជនទូទាំងពិភពលោកកំពុងតែមានក្ដីបារម្ភពសុសុវត្ថិភពរបស់នាង ខណៈដែលនាងបានលើកយបញ្ហានយោបាយទៅប្រកាសលើឆាកអន្តរជាតិកាលពីរាត្រីគ្រងមកុដនាពេលកន្លងទៅ ។

ដោយសារតែក្ដីបារម្ភនេះ ក្រុមហ៊ុន Miss Grand International បានសម្រេចចិត្តឱ្យ Miss Grand Myanmar នាង Han Lay នៅបន្តបណ្ដោះអាសន្នមួយរយៈសិនដើម្បីករពារសុវត្ថិភាពរបស់នាង

Loading...

ហើយនាងថែមទាំងបានទៅដើរកម្សាន្តទៅភូកេតជាមួយ Miss Grand International 2020 ទាំង ៥ នាក់ ថែមទៀតផង​ ។ ដំណឹងនេះពិតធ្វើឱ្យមហាជនអ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំងខណៈដែលនាងបាននៅបន្ត ព្រោះបើនាង Han Lay ត្រលប់ទៅពេលនេះនាងអាចនឹងត្រូវបានទ័ពយោធាចាប់សម្លាប់ ឬ ធ្វើទារុណ្ឌកម្ម នេះ.បើតាមការបញ្ជាក់ពីបទសម្ភាសរបស់នាង ៕

Loading...