kalib9

ជ្រះថ្លា​! ថ្ងៃឧបោសថសីល ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ បានបង្ហោះរូបភាពថតជាមួយ​យោមម៉ែដោយ ភ្ជាប់សារមួយឃ្លាមានន័យថា….

គេនៅចាំបានថា ក្រោយពីមានរឿងស្មុគស្មាញជាច្រើននោះ ព្រះតេជព្រះគុណឌួង ឆាយ ក៏សម្រេចចិត្តសាងផ្នួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១កន្លងទៅនេះ។

នាពេលនោះ ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ បានបង្ហោះរូបថតពេលកោរសក់សាងផ្នួស អមដោយសារជូនដំណឹងយ៉ាងខ្លីថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអ​ហោសក​ម្មអោយខ្ញុំបាទផង”។

ដោយឡែកកាលពីថ្ងៃទី 5 ខែ មេសា ឆ្នាំ ២០២១ ចំថ្ងៃសីល ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ បានបង្ហោះរូបភាពមួយសន្លឹក អមសារមួ ដ៏មានន័យ ស្តាប់ហើយ ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថា ជ្រះថ្លាណាស់ ។

“សូមអនុមោទនា​ ថ្ងៃឧបោសថសីល​!

ការសង្រួមកាយ​ វាចា​ ឱ្យបានល្អប្រពៃ​ ជាអត្ថន័យនៃការរក្សាសីល សូមគុណព្រះរតនត្រ័យជួយអភិបាលរក្សាមនុស្សជាតិបានសុខរួចផុតចាកទុក្ខទាំងពួង។

Loading...

បើមនុស្សអាចរក្សាត្រឹមសីល ៥ មិនមានភាពលោភលន់ អំនួត បំផ្លាញអ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯង ពិភពលោកទាំងមូល និងមានសេចក្តីសុខសន្តិភាពដោយរស់នៅមិនមានការបៀតបៀនគ្នា។

ថ្ងៃចន្ទ​ ៨រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១។

“ខ្ញុំព្រះករុណាអាត្មាភាពមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានសាងផ្នួសតបគុណអ្នកម្តាយ មានតែអ្នកម្តាយតែមួយគត់ដែលគ្មានថ្ងៃបោះបង់ចោលយើង ។

Loading...