kalib9

ក្នុង​រយៈពេល​ដ៏​ខ្លី​ ! អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ​បរិច្ចាគ​ថវិកា​សរុប​ជិត​១០​លាន​ដុល្លារ​ជួយ​សង្គមជាតិ

ភ្នំពេញ​ ៖ គិត​ចាប់ពី​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ដល់​ថ្ងៃ ទី​០៥​ ខែមេសា​ឆ្នាំ​២០២១ ​មហាជន​បាន​ពិនិត្យ​ឃើញ​ថា ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បរិច្ចាគ​ជួយ​ជាតិ​ជិត​១០​លាន​ដុល្លារ​មកហើយ​ក្នុង​ការជួយ​ដល់​សង្គមជាតិ​ជាមួយ​រដ្ឋាភិបាល​ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ចំនួន​នេះ គឺជា​ចំនួន​ច្រើនជាងគេ​ក្នុង ចំណោម​សប្បុរសជន​ទាំងអស់​។

ខាងក្រោម​នេះ​គឺជា​កាលបរិច្ឆេទ​និង​ចំនួន​ថវិកា​សប្បុ​រសធម៌​ដែល​អ្នកឧកញ៉ា​ចិត្តធម៌​វ័យក្មេង​និង​លោ ក​ជំទាវ​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​ជា​មួយ​រដ្ឋាភិបាល​និង​ជួយ​សង្គមជាតិ​៖

១.​ថ្ងៃទី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០២០​អ្នកឧកញ៉ា ឡេ ង ណា​វ៉ា​ត្រា​និង​លោកជំទាវ​បាន​បរិច្ចាគ​ចំនួន​១​លា ន​ដុល្លារ​តាមរយៈ​ឯកឧត្ដម សេង ទៀង​ជូន​សម្ដេច តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង វ៉ា​ក់​សាំ ង​កូ​វីដ​១៩ ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

២.​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០២១​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ​បាន​បរិច្ចាគ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ចំនួន​៣​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ។

៣.​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ​ថែមទៀត ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហ៊ុន សែន (TYD A) ដើម្បី​ជាការ​សងគុណ​ដល់​ទ័ព​ឈុត​ស ដែល​កំពុងតែ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​-១៩ ។

៤.​ថ្ងៃ​២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​និង​លោកជំទាវ​បាន​បរិច្ចាគ​ថវិកា​ចំនួន ៣.៥​លាន​ដុល្លារ​តាមរយៈ​សម្ដេច​តេ​ជោ​ដើម្បី​ទិញ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​បងប្អូន​កើត ជំងឺ​កូ​វីត​១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥.​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន​១.៤​លាន​ដុល្លារ​ជូន​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បា ទ​ក្រហម​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ខួប​លើក​ទី​១៥៨​។​

Loading...

ទាំងអស់នេះ​គឺជា​ការលះបង់​ដ៏​ធំធេង​មិនអាច​កាត់ ថ្លៃ​បាន​ក្នុងនាម​ជា​អ្នកឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា គ្រុប​និង​ជា​អគ្គនាយក​ផលិត កម្ម Galaxy Navatra ដែល​ទទួលជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

ពិសេស​អ្វីដែល​សាធារណៈជន​នៅចាំ​មិន​ភ្លេច​គឺ​អ្នក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា​ធ្លាប់បាន​ពោល​ពាក្យពេចន៍​ដ៏​ចាក់​ដោត​ថា​ពួកគាត់​មិនដឹង​ជា​ត្រូវ​យក​លុយ​ដែល​រក​បាន​ទាំង​អស់​នោះ​ទៅ​ចាយ​ទៅ​ឯណា​ទេ​បើ សិន​ជា​ប្រទេសជាតិ​យើង​គ្មាន​សុខសន្តិភាព​ដូច​សព្វ​ថ្ងៃ​។​

កើត​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការចូលរួម​ចែករំលែក​ជួយ​សង្គម ពេល​សង្គម​ត្រូវការ​និង​រួម​សុខ​រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល​គឺជា​កាតព្វកិច្ច​ដ៏​ចម្បងរបស់​អ្នកឧកញ៉ា​និង​ក្រុមគ្រួសារ​ដែល​មិនអាច​ឱបដៃ​ឈរ​មើល ដោយ​មិន​ខ្វល់ខ្វាយ​បានឡើយ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...