kalib9

រឿងសន្តិសុខបាញ់យុវជនម្នាក់ស្លាប់! ឧត្ដមសេនីយម្នាក់ ចោទសួរថា តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើង ឲ្យរួចផុតពីបទចោទបានដែឬទេ?…

សវតារឿងសន្តិសុខបាញ់យុវជនម្នាក់ស្លាប់៖

ឃើញឈ្លោះគ្នា សន្តិសុខក៏ទៅដេញចេញ ស្រាប់តែយុវជនម្នាក់ស្ទុះមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់

សន្តិសុខបានដេញបុរស២នាក់ ដែលរត់វ៉ៃតប់គ្នា ចេញពីមុខកន្លែងធ្វើការ តែបុរសម្នាក បែរយកកាំបិត ប៉ុនប៉ងមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់។ ហេតុការណ៍ផ្ទុះអាវុធ មួយបាន បង្ក ភ្ញាក់ផ្អើលនៅត្រង់ចំណុច ក្រោមស្ពានអាកាស ផ្សារដីហ៊ុយ ទាល់មុខ

ធនាគារABA តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។ កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ និងឃាត់ជនដៃដល់ ដែលជាម្ចាស់អាវុធ យកមកកាន់អធិការដ្ឋានដើម្បីសួរនាំ ។

ហើយក៏ស្រាប់លោកលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ចោទជាសំណួរថា តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើង ឲ្យរួចផុតពីបទចោទបានដែឬទេ?

Loading...

ក្នុងមាត្រា៣៣ «ការការពារដោយស្របច្បាប់» ចែងថា

បុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។

ការការពារដោយស្របច្បាប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោមនេះ៖

-បទល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ

-បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹង ទម្ងន់នៃការឈ្លានពាន ។

Loading...