kalib9

ចូលរួមរំលែកទុក្ខផង! បុគ្គលិកមន្ទីរពិសោធន៍នៃពេទ្យកាល់ម៉េត បានស្លាប់ ក្រោយរកឃើញឆ្លងកូវីដ១៩…

មន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្ដីជូនដំណឹងដ៏ក្រៀមក្រំមួយ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ឱ្យបានជ្រាបថា៖ លោក ប៊ុន ទិវា

ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលមរណភាព នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥ នាទីព្រឹក ក្នុងជន្មាយុ៤៧ ឆ្នាំ ដោយរោគាពាធ។

Loading...

បន្ថែមលើពីនេះទៀតបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ៕

Loading...